ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន រំលឹកពីគោលដៅសំខាន់២ដែលបានដាក់ចេញក្រោយជោគជ័យនយោបាយឈ្នះ ឈ្នះដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោក ហ៊ុន សែន រំលឹកពីគោលដៅសំខាន់២ដែលបានដាក់ចេញក្រោយជោគជ័យនយោបាយឈ្នះ ឈ្នះដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ លោក ហ៊ុន សែន រំលឹកពីគោលដៅសំខាន់២ដែលបានដាក់ចេញក្រោយជោគជ័យនយោបាយឈ្នះ ឈ្នះដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ

ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុ​ជា-​វៀ​តណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីគោលដៅសំខាន់២ ដែលបានដាក់ចេញក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ។

គោលដៅសំខាន់ទាំង២នោះរួមមាន៖
ទី១) គឺការប្រែក្លាយតំបន់ដែលជាអតីស មរភូមិក្តៅ កន្លែងដែលធ្លាប់កើតមាននូវភ្លើងសង្គ្រាមទៅជាតំបន់ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ និងជាតំបន់ទីផ្សារ។
ទី២) គឺការប្រែក្លាយតំបន់ព្រំដែននៃប្រ ទេសជិតខាងឱ្យ​ទៅ​ជាតំបន់មានសន្តិភា ព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាក់ថា ពេលនេះ គឺយើងបាននិងកំពុងប្រែក្លាយតំបន់នេះផ្ទាល់ឱ្យទៅជាតំបន់ទីផ្សារ តំបន់សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះយើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេសផងដែរសម្រាប់ទាក់ទាញកាវិនិយោគផ្សេងៗ។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញអោយកសិករ ពាណិជ្ជ​ករ ត្រូវខិតខំកែច្នៃផលិតផលក្នុងស្រុកឱ្យទៅជាផលិត​ផលសម្រេចដើម្បីធ្វើការនាំចេញ៕

អត្ថបទទាក់ទង