ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា អនុវត្តបានជោគជ័យនូវនយោបាយឈ្នះឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 163
កម្ពុជា អនុវត្តបានជោគជ័យនូវនយោបាយឈ្នះឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ កម្ពុជា អនុវត្តបានជោគជ័យនូវនយោបាយឈ្នះឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីអំពីការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗចំនួនពីរដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិគឺមាន៖

ទី១) ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់អោយទៅជាតំបន់ដែលមានសុខសន្តិភាព ជាទីកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម

ទី២) ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងទាំងអស់អោយទៅជាព្រំដែនដែលមានសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គោលដៅប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ឲ្យទៅជាតំបន់ដែលមានសុខសន្តិភាព ជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម ត្រូវបានអនុវត្តលើស ៩០% ហើយ នៅសល់ ១០% ទៀតជាតំបន់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវដោះស្រាយបញ្ចប់នៅឆ្នាំ២០២៥៕

អត្ថបទទាក់ទង