ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 56
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំ គឺតម្រូវឱ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់យកចិត្តទុកដាក់ ព្រោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាទូទៅប្រជាពលរដ្ឋខ្មែរធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ធ្វើដំណើរទៅលេងស្រុកកំណើត ឬធ្វើដំណើរទៅកំសាន្តនៅរម្មណីយដ្ឋាននានា ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «សូមអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ អំពាវនាវគ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាជននៅគ្រប់ទៅកន្លែងដែលទៅលេងកំសាន្ត រាប់ទាំងតំបន់ទេសចរណ៍ឆ្ងាយៗ រម្មណីយដ្ឋានទេសចរណ៍ថ្មីៗ ខិតខំធានាសុវត្ថិភាព កុំឱ្យមានរឿងអីកើតឡើងនៅពេលនោះ»។

លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបចំនួនជាង ២,៩០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរឱ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ប្រុងប្រយ័ត្នទាក់ទងទៅនឹងចរាចរ ហើយចៀសវាងទៅលើការលេងមិនប្រក្រតីមួយចំនួន ដូចជា បាចទឹក គប់ទឹកដាក់គ្នា និងប៉ាតម្សៅជាដើម ដែលអាចនាំឱ្យមានបញ្ហាកើតឡើងជាយថាហេតុ ដោយលោកបានគូសបញ្ជាក់ថា «មិនមែនជាទំនាមទំលាប់ខ្មែរទេអាគប់ទឹកដាក់គ្នានេះ វាគ្រោះថ្នាក់ខ្លាំងណាស់ កំពុងតែជិះម៉ូតូ គប់ទឹកប្រាវទៅដួលម៉ូតូក៏មានដែរ វាបង្កើតទៅជាគ្រោះថ្នាក់ចររាចរណ៍រមួយទៀត ហើយអាប៉ាតម្សៅនេះ ប៉ាតចុះប៉ាតឡើងទៅខ្វេះយកក្រវិលគេ អាហ្នឹងក៏ជារឿងដែរ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងរក្សាបាននូវភាពថ្លៃថ្នូរ នៅក្នុងការកំសាន្តសប្បាយ»៕

អត្ថបទទាក់ទង