ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ផ្តើមចេញពីនយោបា យឈ្នះឈ្នះ កម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មានសម្រាប់ការកែទម្រង់លើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ផ្តើមចេញពីនយោបា យឈ្នះឈ្នះ កម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មានសម្រាប់ការកែទម្រង់លើគ្រប់វិស័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ផ្តើមចេញពីនយោបា យឈ្នះឈ្នះ កម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មានសម្រាប់ការកែទម្រង់លើគ្រប់វិស័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា តា​មរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋា​ភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខសង្គមទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មានសម្រាប់ការកែទម្រង់ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិ​យោ​គិនទាំងក្នុង និងក្រៅប្រទេស ដែលជាឱកាសធ្វើឲ្យសេដ្ឋ​កិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧.៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ។

លោកបានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេ​ញ-នាំចូល កម្ពុជា លើកទី១៤ ឆ្នាំ២០១៩ ដែ​ល​​ពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា​ ដើម្បីជំរុញឲ្យវិស័យទាំងបួន (មនុស្ស ទឹក ផ្លូវ ភ្លើង) កាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រា ស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០ ២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងស ម្រេចបានគោលដៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង