ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់លុយ៤០លានដុល្លារទៀត បន្ថែមលើ២៩០លានដុល្លារពីលើកមុន ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងវិស័យកងទ័ពកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់លុយ៤០លានដុល្លារទៀត បន្ថែមលើ២៩០លានដុល្លារពីលើកមុន ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងវិស័យកងទ័ពកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់លុយ៤០លានដុល្លារទៀត បន្ថែមលើ២៩០លានដុល្លារពីលើកមុន ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងវិស័យកងទ័ពកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍អះអាងថា លោកទើបនឹងសម្រេចផ្តល់ថវិកា៤០លានដុល្លារទៀត «ដើម្បីទិញសព្វាវុធពី ចិនយកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា»

តាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

នៅក្នុងពិធីនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថវិកាទិញសព្វាវុធថ្មី ៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់២០០លានដុល្លារ និង៩០លានដុល្លារ កាលពីពេលកន្លងទៅ ដែលកម្ពុជាបានទិញសព្វាវុធពីចិន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?»។

លោកបានបន្តទៀតថា៖ «កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»

អត្ថបទទាក់ទង