ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន​៖ ភស្តុតាងថ្មី​បញ្ជា​ក់​បន្ថែមដោយ​ទណ្ឌិត​ សម រង្ស៊ី​ គឺ​កាន់​តែច្បាស់​អំពី​ «បទសន្ទិដ្ឋិភាពជាមួយបរទេស»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 68
ទស្សនៈ​មិត្ត​អ្នក​អាន​៖ ភស្តុតាងថ្មី​បញ្ជា​ក់​បន្ថែមដោយ​ទណ្ឌិត​ សម រង្ស៊ី​ គឺ​កាន់​តែច្បាស់​អំពី​ «បទសន្ទិដ្ឋិភាពជាមួយបរទេស» ទស្សនៈ​មិត្ត​អ្នក​អាន​៖ ភស្តុតាងថ្មី​បញ្ជា​ក់​បន្ថែមដោយ​ទណ្ឌិត​ សម រង្ស៊ី​ គឺ​កាន់​តែច្បាស់​អំពី​ «បទសន្ទិដ្ឋិភាពជាមួយបរទេស»

ស្របពេលដែលតុលាការកំពុងតែដំណើរការនីតិវិធីក្តីលើសំណុំរឿង កឹម សុខា និងបានកំណត់ថ្ងៃបើក​សវនាការជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ គេឃើញទណ្ឌិត សម រង្ស៊ី បានបង្ហាញនូវភស្តុតាងថ្មីៗបន្ថែមទៀតបញ្ជាក់អំពី «បទសន្ទិដ្ឋិភាពជាមួយបរទេស» នៃអតីតគណបក្សសង្គ្រោះជាតិនៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​វិទ្យុអាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ​កាល​ពី​យប់​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៩​ កន្លង​ទៅ​នេះ​។​ 

ក្រុមអ្នកតាមដាននយោបាយនៅកម្ពុជា ជាពិសេសក្រុម កឹម សុខា និយម បានយល់ឃើញថា នេះ​គឺពិតជាចេតនាថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលចង់ឃើញ កឹម សុខា បន្ត​ជាប់​គុក​ដើម្បីខ្លួនគាត់មានឱកាសគ្រប់គ្រងអតីតគណបក្សនិងកម្លាំងរបស់ កឹម សុខា ក្នុង​នាមខ្លួន​ជា​ប្រធាន​ស្តីទីក្រៅខោ ដែលបានធ្វើបក្សប្រហារដោយក្រុម សម រង្ស៊ី និយម​កាល​ពី​ពេល​កន្លង​ទៅ​យ៉ាង​ច្បាស់​ក្រ ឡែត​។​

ទណ្ឌិត ​សម រង្ស៉ី​ បាន​និយាយ​បង្ហាញ​ឯកសារ​ភស្តុតាង​បន្ថែម​អំពី​ការឃុបឃិត​គ្នា​ជា​មួយបរ​ទេ​ស​​​​ក្នុង​​ការ​សរសេ​រ​កម្ម​វិធី​នយោបាយ​ និង​ផ្តល់​ការ​គាំទ្រ​ទាំង​សម្ភារៈ​ និង​ថវិ កា​ឱ្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ពីមុ​នតុលា​ការ​កំពូ​ល​បា​ន​រ​កឃើ​ញ​សម្តី​សា​រ​ភា​ព​ផ្ទា​ល់ និងឯកសារមួយ ចំនួនធំរបស់ កឹម សុខា រួចទៅ​ហើយ​នោះ។​ ដូច្នេះ​ ផ្អែកទៅលើ​ភស្តុតាង​ដែល​តុលាការ​បាន​រក​ឃើញ​ពី​មុន​ និង​ភស្តុតាង​សារភាព​បន្ថែម​ទៀ​ត​របស់​ទណ្ឌិត​ សម រង្ស៊ី​ ថ្មីៗនេះ​ គេ​អាច​ធ្វើ​ការ​វាយ​តម្លៃ​ និង​សន្និ​ដ្ឋា​ន​បាន​ដូច​តទៅ​៖

ទី១- ​​ការ​​អនុ​វត្ត​​នីតិវិធី​ និង​ចំណាត់​ការ​​របស់​តុលាការ​ក្នុង​ការ​ចាប់​ខ្លួន​ កឹម សុខា​ និង​ការ​​សម្រេច​​រំលាយ​​​អតីត​គ ណបក្សសង្គ្រោះ​ជាតិ​ដោយ​តុលាការកំ​ពូល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​ទៅ​​នេះ​គឺ​​ពិត​​ជា​រឿង​ដ៏​ត្រឹម​​ត្រូវ​បំផុត​​​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ​។​ យោង​តាម​មាត្រា​​ ៤៤៣ នៃ​ក្រម​នីតិ​​ព្រហ្មទណ្ឌ​ បទសន្ទិដ្ឋិភាព​ជា មួយរដ្ឋ​បរទេស​ គឺ​ជាអំពើ​ត្រូវ​រ៉ូវ​​គ្នា​​ដោយ​​សម្ងា​ត់​ជា​មួយ​រ​ដ្ឋ​​​ប​រ​ទេស​ ឬភ្នាក់​ងារ​​ប​រ​ទេ​ស​ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូ ស្តរ៉ាយ​ ឬឱ្យ​មាន​អំពើ​ឈ្លាន​ពាន​ ប្រឆាំង​នឹង​​ព្រះរា​ជា​​ណាចក្រ​កម្ពុជា​​​​។​ ដូច្នេះ​ យោង​ទៅ​លើ​សកម្មភាព​ និង​អំពើ​ជាក់​ស្តែង​ដែល​អតីត​គណបក្ស​ប្រឆាំង​​មួយ​នេះ​បាន​ប្រ ព្រឹត្តគឺ​ពិត​ជាបទល្មើស ​សន្ទិដ្ឋិភាព​ជាមួយរដ្ឋ​បរទេស​យ៉ាង​​ពិត​​ប្រាកដ​​ដែល​ចាំបាច់​ត្រូវ​តែ​អនុវត្តច្បាប់ដោយ​ខាន​មិន​បាន​។

ទី២​- បទសន្ទិ​ដ្ឋិ​ភា​ព​នេះ​បាន​នាំ​ឱ្យ​ប្រទេស​ជាតិ​​បាត់​បង់​ទាំង​ស្រុង​នូវ​អធិបតេយ្យ​ភាព​ជាតិ​ ដូច្នេះ​អតីត​គណបក្ស​ប្រឆាំង​គឺ​ពិត​ជា​គណបក្ស​ដែលគ្មា​ន​​ស្មារ​តី​​ ឬ​ជំហរ​ជាតិ​និយម​ និង​​​មិន​​បាន​​តម្ក​ល់​​ផល​​ប្រ​យោ​ជន៍​​ជាតិ ​​​និង​​ប្រ​ជាជ​ន​​​ជា​ធំ​​​ឡើ​​យ​ ដោយ​ហេតុ​ថា​​ ​គណបក្ស​នេះ​បាន​លក់​ឧ​ត្តម​គតិ​របស់​ខ្លួន​ធ្វើ​ជាអាយ៉ង​របស់​បរទេស​ ដូចនេះ​អ្វី​ៗ​ដែលពួក​​គេ​នឹង​ធ្វើ​នៅពេល​អនាគត​ គឺ​ពិត​ជាបម្រើ​ផល​ប្រយោ ជន៍​របស់​​បរទេស​ជាចំបង ហើយ​ក៏​ពិត​ជា​គណបក្ស​ដែល​​​​គ្មាន​​សម​ត្ថភាព​​​ក្នុង​ការ​​​ម​ក​​ដឹ​ក​​នាំ​​ប្រទេ​ស​ដែរ​។​​​​

ទី៣​​- ក្នុង​​​នាម​​ខ្លួន​​ជាគ​ណប​ក្ស​មួ​យ​ធ្វើ​​​​ការ​​​ប្រកួត​ប្រជែង​ខាង​នយោបាយដើម្បី​ទទួល​ការ​គាំ​ទ្រ​ពី​ប្រជា​​ពល​រដ្ឋ​​ខ្មែ​រ​​មក​​ដឹក​​នាំ​​ប្រទេស​ មិន​គួរ​ថ្នាក់​ដឹកនាំ​នៃ​អតី​ត​គណបក្ស​នេះ​អសមត្ថភាព​​តាំង​ពី​គំនិត​ក្នុង​ការ​សរសេរ​​កម្មវិធី​ន យោបាយ យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ​របស់​គណបក្ស​ខ្លួន​ ហើ យ​បែរ​ជាទៅ​ពឹង​បរទេស​មក​ជួយ​បែបនេះ​នោះ​ទេ​។ បើបង្កើត​​គណ​ប​ក្ស​មួយ​គ្មាន​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់​បែប នេះ​ តើ​សង្ឃឹម​ទទួល​បាន​សម្លេង​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ដូច​ម្តេច​កើត​?​ ដូច្នេះ​ហើយ​ បាន​ជាអតី​ត​គណបក្ស​ប្រឆាំង​មិន​ដែល​ទទួល​បាន​ជ័យ​ជំនះ​ម្តង​ណា​ទាល់​​តែ​​សោះ​​នោះ​​។​​​

ជារួម​ ចំណាត់​ការ​ក្នុង​ការ​​ចាប់​ខ្លួន​ កឹម សុខា និង​ការ​ចេ ញ​សាលដីកា​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​សម្រេច​រំលាយ​អតីត​គណបក្សសង្គ្រោះជាតិ​ គឺ​ពិត​ជារឿង​ដ៏​ត្រឹម​ត្រូវ​ និង​សមស្រប​តាម​នីតិ​វិធី​ច្បាប់​បំ​ផុត​​។​ ទង្វើដ៏​​ខុស​ឆ្គង​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រ ឆាំង​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នាពេល​​កន្លង​​មក​ តាម​រយៈ​ការ​រៀប​ចំ​ និង​អនុវត្ត​​ផែន​ការ​បដិវត្ត​ពណ៌​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ បាន​បង្ហាញ​នូវ​ធាតុ​ផ្សំគ្រប់​គ្រាន់​សម្រាប់​ការ​កំណត់​បទ ល្មើស​ដ៏ធ្ងន់​ធ្ងរ​មិន​អាច​អត់​ឱន​ និង​លើក​លែង​បាន​ជាដាច់​ខាត​ ព្រោះទង្វើ​ទាំង​អស់​នេះ​ ដែល​បាន​ប្រព្រឹត្តនាពេល​កន្លង​មក​នឹង​បង្ក​នូវ​វិនាស​កម្ម​ដ៏ធ្ងន់​ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ​ជាមិន​ខាន​ ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​ពី​រាជរដ្ឋាភិបាល​នោះទេ​ ហើយ​នៅពេល​នោះប្រហែ ល​ជា​​ សុខ​សន្តិភាព​ ស្ថេរភាព​នយោបាយ​ ស

ន្តិសុខ​សង្គម​ និង​ការអភិវឌ្ឍ​ប្រទេស​​នឹង​ត្រូវ​បំផ្លាញ​ដោយ​សារ​​ក្រុម​​ក្បត់​​ជាតិ​មួយក្តាប់​តូច​នេះ​ជាក់​ជាមិន​ខាន​។​ ផ្ទុយ​ទៅ​វិញ​ ដោយ​សារ​តែ​រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការច្បាប់​ទទួល​បាន​ជោគជ័យ​ដូច​ពេល​នេះ​ ទើប​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​យើង​បន្ត​ទទួល​បាន​នូវ​សមិទ្ធិផល​ ការ​រីក​ចម្រើន​តទៅ​ទៀត​ដូច​បច្ចុប្បន្ន​៕

ដោយ៖ ពង្ស សុក្រឹត្យ​

អត្ថបទទាក់ទង