ខ្មែរប៉ុស្ដិ៍ Close

    ក្រុមអតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រៀមបង្កើតគណបក្សថ្មីមួយ បន្តវេនពីគណបក្សប្រឆាំងមុនៗ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 652
    ក្រុមអតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រៀមបង្កើតគណបក្សថ្មីមួយ បន្តវេនពីគណបក្សប្រឆាំងមុនៗក្រុមអតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រៀមបង្កើតគណបក្សថ្មីមួយ បន្តវេនពីគណបក្សប្រឆាំងមុនៗ

    ក្រុមអតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះផ្សាយតាមគណនីហ្វេសប៊ុកឈ្មោះ Sinoeurn Kheuy នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។

    ការសម្រេចបង្កើតគណបក្សប្រឆាំងថ្មីនេះ មានការចូលរួម និងចុះហត្ថលេខាព្រមព្រៀង ពីឈ្មោះ ១) ជីវ កត្តា, ២) កង គឹមហាក់, ៣) សុខ វិបុល, ៤)​ ខឺយ ស៊ីនឿន, ៥) សៀវ សុត, ៦) ស៊ីម សុវណ្ណនី, ៧) អាន ភារ៉ា, ៨) ចាន់ ទីន។

    ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ផងដែរថា គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាច ដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍កម្មករ កម្មការិនី រាប់លាននាក់ និងដោះស្រាយបញ្ហាធំៗដែលពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល។

    ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង