ខ្មែរប៉ុស្ដិ៍ Close

សិទ្ធិសេរីភាពបច្ចុប្បន្នធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជ្រើសរើសជំនឿសាសនា និងមេដឹកនាំដែលខ្លួនពេញចិត្ត ហើយក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 69
សិទ្ធិសេរីភាពបច្ចុប្បន្នធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជ្រើសរើសជំនឿសាសនា និងមេដឹកនាំដែលខ្លួនពេញចិត្ត ហើយក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿន សិទ្ធិសេរីភាពបច្ចុប្បន្នធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជ្រើសរើសជំនឿសាសនា និងមេដឹកនាំដែលខ្លួនពេញចិត្ត ហើយក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿន

ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រៀបធៀបសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហម និងសិទ្ធិសេរីភាពពេញលេញរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយលោកបានលើកឡើងថា សម័យប៉ុលពត ពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់ ប៉ុន្តែបច្ចុប្បន្នវិញសិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើ Facebook ថា៖ «នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩។ បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ធិប្រកបការងារជាដើម..។ល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា របបប្រល័យពូជសាសន៍ប៉ុលពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។ លោកបានបន្តទៀតថា៖ «សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូន ជនរួមជាតិជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» ផងដែរ៕

អត្ថបទទាក់ទង