ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា

លោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជូតទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានកោតស្ញប់ស្ញែងចំពោះការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដែលផ្ទុយខុសកាលពី ១៧ឆ្នាំមុន នៅក្នុងពេលដែលលោកបានមកបំពេញទស្សនកិច្ច។ លោកបានលើកឡើងដូចនេះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឱកាសដែលព្រមទាំងលោកបណ្ឌិត ថោង ខុន និងលោក Eigo Onuma អគ្គនាយក នៃអង្គការទេសចរណ៍ជប៉ុន ប្រចាំទីក្រុងបាងកក បានអញ្ជើញចូលរួមក្នុងពិធីបើក Japan Travel Fair លើកទី៣ នៅផ្សារទំនើប AEON សែន​សុខ រាជធានីភ្នំពេញ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានមកប្រទេសកម្ពុជា ក្នុងនាមជាឯកអគ្គរាជទូត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០១៩ ហើយជីវភាព របស់ខ្ញុំនៅទីនេះ មានរយៈពេល​៣ខែហើយ ខ្ញុំបានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញ កាល​ពី១៧ឆ្នាំមុន ប៉ុន្តែទេសភាព របស់ទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺខុសគ្នាឆ្ងាយពីពេលនោះហើយ ខ្ញុំមានការស្ងប់ស្ញែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា»។

នៅក្នុងឱកាសនោះដែរលោក មិកាមិ ម៉ាស្សាហិរូ បានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននិងកំពុងទៅទស្សនាប្រទេសជប៉ុន កាន់តែច្រើនជាងពេលមុន៕

អត្ថបទទាក់ទង