ព្រឹទ្ធសភា អនុម័តលើរបៀបវារៈចំនួន៣ ក្នុងសម័យប្រជុំលើកទី៣
នៅព្រឹថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។ ក្រោយកិច្ចប្រជុំនេះ រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈទាំង៣នេះតែម្តង។
សម័យប្រជុំរបស់ព្រឹទ្ធសភា នៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប។
របៀបវារៈទាំង៣ ដែលត្រូវបានព្រឹទ្ធសភាអនុម័តនៅព្រឹកនេះ មានដូចជា
ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
ទី២៖ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤
ទី៣៖ បោះឆ្នោតជ្រើសរើសបំពេញ លោកស្រី កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានព្រឹទ្ធសភានីតិកាលទី៤ ។
សម្រាប់សម័យប្រជុំនៅថ្ងៃនេះ គឺព្រឹទ្ធសភា បានប្រកាសទទួលស្គាល់ លោក អ៊ឹង លាងហ៊ូ ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួសលោក ជុំ វង ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។ ជាមួយគ្នានេះ ព្រឹទ្ធសភាក៏បានបោះឆ្នោតជ្រើសរើស លោកស្រី កង សៅរ៍ធន សមាជិកាព្រឹទ្ធសភា ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានផងដែរ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា អំពីលទ្ធផលសម័យប្រជុំនៅថ្ងៃនេះ៖