ខ្មែរប៉ុស្ដិ៍ Close

    បទ​អត្ថាធិប្បាយ​ លាហើយសម្ព័ន្ធភាពដែលមិនស្មោះត្រង់ !

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 659
    បទ​អត្ថាធិប្បាយ​ លាហើយសម្ព័ន្ធភាពដែលមិនស្មោះត្រង់ !បទ​អត្ថាធិប្បាយ​ លាហើយសម្ព័ន្ធភាពដែលមិនស្មោះត្រង់ !

    ក្រោយ​ពេ​ល​ដឹង​ខ្លួន​ជាក់​ច្បាស់​កាន់​តែ​អស់​ត​ម្លៃ​​នៅ​​ក្នុ​ង​ឆាក​នយោ​បាយ​ទាំ​ង​នៅ​កម្ពុ​ជា​ ក៏​ដូច​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ទ​ណ្ឌិ​ត​ សម​ រ​ង្ស៊ី​ បាន​បក​ក្បា​​ល​មក​ប្រើ​សារ​តោង​​កន្ទុ​យ​ក្បិន​ កឹ​ម ​សុខា​ វិញ​ម្តង​ ដោយ​ខំ​ប្រឹង​ស្រែក​តែ​ម្នាក់​ឯង​ថា​ «កឹម សុខា​ និង សម រង្ស៊ី គឺជាមនុស្សតែមួយ» ប្រៀប​ដូច​ជា​សត្វ​បាឡាំងកាស​ដែល​ប្រឹង​ត្រ​ដរ​រស់​ដោយ​សារ​តោង​ជាប់​នឹង​គេ​ ខណៈ​ កឹម​ សុ​ខា​ ធ្វើ​មិន​ដឹង​មិន​ឮ មិន​បាន​​ឆ្លើយ​​តប​ ហើយ​មិន​ហ៊ាន​​យក​​ខ្លួន​​បៀត​​ នៅ​ពេល​ដែល​ខ្លួន​គាត់​ហាក់​​ដូ​ច​​ជា​​កំពុង​​ឡើង​​កូដ​​បន្តិច​​ ដោយ​ត្រូវបានតុលាការបន្ថូរបន្ថយការរឹតបន្តឹងសេរីភាពដើរហើរ បន្ទាប់​ពី​បាន​បិទ​បញ្ចប់​នូវ​នីតិវិធី​ស៊ើប​អង្កេត​ ហើយ​រង់​ចាំ​ការ​ជំ​នុំ​ជម្រះ​ក្តីនោះ​។​

    បើ​ទោះ​បី​ជា​ទណ្ឌិ​ត សម រង្ស៊ី​​​ ខិត​ខំ​ប្រឹង​ស្រែក​នូវ​សារ​ដដែ​ល​ៗនេះ​ក្តី​ ក៏​ខាង​ភាគី​ កឹ​ម​ សុ​ខា ហាក់​មិន​បាន​ចាប់​អារម្មណ៍​ និង​អើ​ពើ​ចំពោះ​ពាក្យ​ ​«កឹម សុខា​ និង សម រង្ស៊ី គឺជាមនុស្សតែមួយ» នេះ​​ត​ទៅ​​ទៀត​ឡើយ​។ មាន​ន័យ​ថា​ ខាង​ភា​គី​ កឹ​ម​ សុ​ខា​ បាន​ផ្តល់​នូវ​សញ្ញា​យ៉ាង​ច្បាស់​ថា​ «​លាហើយ​សម្ព័ន្ធ​ភាព​ដែល​មិន​ស្មោះ​ត្រង់»​ កាល​ពី​អ​តី​ត​កា​ល​។
    មា​ន​ហេតុ​ផល​ជា​ច្រើន​​ដែល​ កឹម​ សុខា​ និង​ក្រុម​ កឹម​ សុ​ខា​ មិន​ហ៊ាន​យក​ខ្លួន​បៀត​ជា​មួ​យ ទណ្ឌិត​រត់​ចោល​ស្រុក​រូប​នេះ​។ ពួក​គេ​បាន​យល់​យ៉ាង​ច្បាស់​ថា​ ស​ម រង្ស៊ី​ គឺ​ជា​មនុស្ស​ដ៏គ្រោះថ្នាក់​បំផុត​ប្រសិន​បើ​ កឹម​ សុ​ខា​ និង​ក្រុម​របស់​ខ្លួន​ហ៊ាន​យក​មក​ដាក់​បៀត​ខ្លួន​ម្តង​ទៀត​។ ហេតុ​ផល​ទាំង​នោះ​មាន​ដូច​តទៅ​ ​៖​

    ទី​១​. ស​ម​ រ​ង្ស៊ី​ គឺ​ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ជា​ច្រើន​ក​រ​ណី​ ជា​ពិសេស​ករណី​ដើរ​ហួស​បន្ទាត់​ក្រហម​ប្រជាធិបតេយ្យ​ ក្នុង​ការ​ដឹក​នាំ​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្រើ​ហិង្សា​ញុះញង់​ឱ្យ​កងទ័ព​បង្វែរ​ចុង​កាណុង​ប៉ុន​ប៉ង​ផ្តួល​រំ​លំ​រាជ​រដ្ឋា​ភិ​បា​ល​ស្រប​ច្បា​ប់​​ដើម្បី​ផ្លាស់​ប្តូរ​រប​ប​រា​ជា​និយម​​នៅថ្ងៃទី០៩ ខែ​វិ​ច្ឆិ​កា​ កន្លង​ទៅ​ និង​ការ​ប្រមាថ​ព្រះ​ចេ​ស្តា​អង្គ​ព្រះ​មហា​ក្ស​ត្រ​ឱ្យ​ដាក់​រាជ្យ​ ដែល​ជា​ទង្វើ​ដ៏​ឆ្កួត​លីលា​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើ​យ​។​

    ទី​២​. អំពើ​ស្មោក​គ្រោគ​បំពាន​ទំនុក​ចិ​ត្ត​គ្នា​ក្នុង​ការ​ក្បត់​លួច​ដណ្តើម​តួនា​ទី​ជា​ប្រធាន​ស្តី​ទី​បក្ស​ខ្មោ​ច​ ដែល​គ្មាន​ទទួល​បាន​កា​រ​គាំ​ទ្រ​ពី​ក្រុម​និយម​ កឹម​ សុ​ខា​ រហូត​ម​ក​ដល់​ពេល​នេះ​ ហើយ​ក្រុម​និយ​ម​ កឹ​ម​ សុ​ខា​ នៅ​តែ​ចាត់​ទុ​ក​ថា​ការ​ដណ្តើម​តួនាទី​នេះ​គឺ​ជា​ការ​ធ្វើ​បក្ស​ប្រហា​រ​បក្ស​ខ្មោ​ច​។

    ទី​៣​. សម​ រ​ង្ស៊ី​ និ​ង​ ក្រុម​និយម​ សម​ រ​ង្ស៊ី​ មាន​បទ​ល្មើស​ធ្ងន់​ធ្ងរ​ពេក​ ដូច្នេះ​គឺ​គ្មាន​នរណា​ហ៊ាន​យក​ខ្លួន​មក​បៀត​នោះ​ទេ​ គឺ​មាន​តែ​ទ្រាំ​តា​ម​យ​ថា​ក​ម្ម​រ​ប​ស់ខ្លួ​ន​ទៅ​ចុះ​ ដូច​ពា​ក្យ​ដំណាលអំពីរឿង​​សម្លា​ញ់​ពីរ​នា​ក់​ធ្លាប់​សន្យា​ប្រាប់​គ្នា​ថា៖ ​«​​​បើ​ទោះ​បី​ជា​សម្លាញ់​ឯង​មាន​រឿង​ធំ​ប៉ុន​មេឃ​ក៏​អញ​អាច​ជួយ​សម្លាញ់​ឯង​បាន​ដែរ​ ​ប៉ុន្តែ​ពេល​នេះ​រឿង​របស់​សម្លា​ញ់​ឯង​វា​ធំ​ជា​ង​មេ​ឃ​ ដូ​ច្នេះ​ អញ​មិន​អាច​ជួយ​សម្លាញ់​ឯង​បា​ន​ទេ​»​ ដូច្នោះ​ដែរ​​។ យ៉ាង​ណាមិ​ញ​​រឿ​ង​រប​ស់​ សម រ​ង្ស៊ី ​និង​ក្រុម​និ​យម​ ស​ម​ រង្ស៊ី​ ពេល​នេះ​គឺ​មិន​អាច​ជា​រឿង​របស់​ ​កឹ​ម​ សុ​ខា​ និង​ក្រុម​និ​យ​ម​ កឹម​ សុ​ខា ​នោះ​ទេ​ គឺ​មាន​ន័​យ​​ថា​​​ពាក្យ «កឹម សុខា​ និង សម រង្ស៊ី គឺជាមនុស្សតែមួយ» នោះ​ ​គឺ​គ្រាន់​តែ​ជា​ពាក្យ​ទ្រឹ​​ស្តី​​ស​​ម្រាប់​​សូត្រ​កំណាព្យ​តែ​ប៉ុណ្ណោះ​ ចំ​ណែក​ធាតុ​ពិត​ គឺ​វា​ផ្ទុយ​ស្រឡះ​ទាំ​ង​ស្រុ​ង​បាត់​ទៅ​ហើយ​គឺ​ ក្បាល​អ្នក​ណា​ សក់​អ្នក​នោះ​ ឬ​ បង​ប្អូន​តែ​សាច់​ តែ​អាចម៍​ដោយ​ខ្លួន​ហើយ​ពេល​នេះ​។​

    ​ទី​៤​. កឹ​ម​ សុ​ខា​ និង​ក្រុម​និ​យម​ខ្លួន​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ជំហ​រ​របស់​អន្តរ​ជា​តិ​ បាន​បំភ្លេ​ចឈ្មោះ សម​​ ​រ​ង្ស៊ី​ ចេញ​ពី​ឆាក​នយោ​បាយ​នៅកម្ពុជា​ចោ​ល​បា​ត់​ទៅ​ហើយ​ ពីព្រោះ​សូម្បី​តែ​លិខិ​ត​របស់​ប្រធានា​ធិ​ប​តី​សហ​រ​ដ្ឋអា​មេរិក​ លោក​ ដូ​ណាល់​ ត្រាំ​ ផ្ញើ​ជូន​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​នូវ​ជំហរ​របស់​លោក​ផង​ដែរ​ថា​លោក​ មិន​គាំ​ទ្រ​ឱ្យ​មាន​កា​រ​ផ្លាស់​ប្តូរ​រប​ប​តាម​របៀប​ហិ​ង្សា​ ផ្ទុយ​ពី​គន្លង​ប្រជា​ធិ​ប​តេ​យ្យ​នោះ​ឡើ​យ​ ហើយ​ដែល​វិ​ធី​នេះ​គឺ​ ស​ម​ រ​ង្ស៊ី​ និង​ក្រុម​គាត់​បាន​ជ្រើស​រើស​យក​មក​ប្រើ​ទាំង​ឆោត​ល្ង​ង់​។​

    ស​រុ​ប​ម​ក​ បើ​ទោះ​បី​ជា​​ទ​ណ្ឌិ​ត​ ស​ម​ រ​ង្ស៊ី​ និង​ក្រុម​និ​យម​ខ្លួន​ ខិត​ខំ​រត់​ឆ្លេរឆ្លា​តោ​ង​កន្ទុ​យ​ក្បិន​ កឹម​ សុ​ខា​ តាម​រយៈ​ការ​វិល​ត្រ​ឡ​ប់​ទៅ​ប្រើ​ពា​ក្យ​ «សម​ ​រង្ស៊ី​ និង​ កឹ​ម ​សុ​ខា​ ជា​មនុ​ស្សតែ​មួ​យ​» ឬ​ « ​កឹម សុខា​ និង​ សម​ រ​ង្ស៊ី​ ជា​មនុស្ស​តែ​មួយ​ក្តី​» ក៏​មិន​អាច​ស្តារ​សម្ព័ន្ធ​ភា​​​ពនេះ​ឡើ​ង​វិ​ញ​បា​នដែ​រ ដោយ​ហេតុ​ថា​ ស​ម​ រ​ង្ស៊ី​ បាន​ដើរ​ហួស​បន្ទាត់​ក្រហម​ប្រជាធិបតេយ្យ​ ឆ្ងាយ​បាត់​ទៅ​ហើ​យ​ ហើយ​ពាក្យ «​កឹម សុខា​ និ​ង​​ សម​ រ​ង្ស៊ី​ ជា​​មនុស្ស​​តែ​​មួយ​​​​»​ ​នេះ​​គ្រាន់​​តែ​​ជា​​ទ្រឹស្តី​ដើ​ម្បី​បិទ​បាំងនូ​វ​ភាព​មិន​ស្មោះ​ត្រង់​រប​ស់​ សម​ រង្ស៊ី​ និង​ក្រុម​ខ្លួន​ប៉ុណ្ណោះ​​។​ ម្យ៉ាង​វិញ​ទៀត​ ទាំង​ក្រុម​អ្នក​ធ្លាប់​គាំ​ទ្រ​ ស​ម រ​ង្ស៊ី ​ទាំង​ក្រុម​អ្នក​វិភាគ​គាំទ្រ​ផ្កាប់​មុខ​ ទាំង​អន្តរ​ជាតិ​ ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​និង​ក្រៅ​ប្រ​ទេ​ស​ ជា​ពិសេស​នៅ​តាម​ហាង​កាហ្វេ​នយោ​បាយ​ សុ​ទ្ធ​តែ​បាន​នាំ​គ្នា​ហៅ​ ស​ម​ រ​ង្ស៊ី​ ពេល​នេះ​ថា​គឺ​ជា​ជ​ន​ «ចោលម្សៀត» ទាំង​អស់​។ ដោយ​សារ​ជា​ជន​​​ចោលម្សៀ​ត​​បែ​ប​នេះ​ហើ​យ​បា​ន​ជា​ដឹ​ក​នាំ​បក្ស​ប្រឆាំ​ង​ជាង​២០​ឆ្នាំ​កន្ល​ងម​ក​ហើ​យ មិន​ដែល​ឈ្នះ​ម្តង​ទាល់​តែ​សោះ​ ហើយ​នេះ​ក៏​ជា​ហេតុ​ផល​ដ៏​សម​ស្រប​មួយ​ដែ​ល​ កឹម​ សុ​ខា​ និ​ង​ក្រុម​និ​យម​ កឹម​ សុ​ខា​ សុំ​លា​ហើ​យ​នូ​វ​សម្ព័ន្ធ​ភា​ព​ដែល​មិ​ន​ស្មោះ​ត្រង់​បែប​នេះ​ផង​ដែរ​៕

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង