ខ្មែរប៉ុស្ដិ៍ Close

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ ២០២០ កើនលើសផែនការ ៣៥,២%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ ២០២០ កើនលើសផែនការ ៣៥,២% ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ ២០២០ កើនលើសផែនការ ៣៥,២%

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កន្លងទៅនេះ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំកន្លងទៅដោយនៅក្នុងឆ្នាំ2020 ទិន្នន័យចំណូលពន្ធបានមកពីយានយន្តចំនួន 733,549 គ្រឿង ក្នុងនោះ រថយន្តចុះបញ្ជីថ្មី មានចំនួន 69,994 គ្រឿង នេះជាប្រភេទរថយន្តថ្មី បើប្រៀបទៅនឹងឆ្នាំ2019 មានការកើនឡើងចំនួនប្រមាណ 72 ម៉ឺនគ្រឿង។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញឱ្យដឹងថា ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅតែមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបានលើសច្បាប់កំណត់។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅឆ្នាំ2020 សរុបប្រមាណ 366,424 ប៊ីលានរៀល បើគិតទៅនឹងតួលេខឆ្នាំ2019 មានការកើនឡើងប្រមាណ 36 ពាន់លាន ស្មើនឹងប្រមាណ105.2% និងកើនលើសផែនការរំពឹងទុកចំនួន35.2% ។

សូមជម្រាបជូនផងដែរថានៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនឹងចុះត្រួតពិនិត្យបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន លើយានយន្ត ដែលមិនទាន់បានបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់តាមធនាគារដែលមាន ចុះ MOUជាមួយក្រសួង ដូចជាកាណាដា ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដាជាដើម៕ AMS

អត្ថបទទាក់ទង