ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ គឺពិតជាបានមកដោយស្មារតីនៃ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1390
ទស្សនៈមិត្តអ្នកអាន៖ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ គឺពិតជាបានមកដោយស្មារតីនៃ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»ទស្សនៈមិត្តអ្នកអាន៖ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ គឺពិតជាបានមកដោយស្មារតីនៃ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»

កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី២ បានប្រារព្ធធ្វើឡើងនៅចំកណ្តាលនៃទីក្រុងភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់។ សមាសភាពនៃអ្នកចូលរួម ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរៈជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។

នេះជាជោគជ័យដ៏ធំធេងថ្មីមួយទៀត នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើឆាកអន្តរជាតិ ជាពិសេសគឺមោទនភាពរបស់ជាតិដែលខ្មែរអាចធ្វើបានក្នុងការរៀបចំកិច្ចប្រជុំធំៗ ទាំងថ្នាក់តំបន់ ពិភពលោក និងមានការទទួលស្គាល់ពីអន្តរជាតិ។ ជាងនេះទៀត ប្រតិភូដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងមានការរីកចម្រើនធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគំរូមួយដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាភិបាលតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈជនគំរូមួយចំពោះការដឹកនាំនៅកម្ពុជា។

ឆ្លើយតបនឹងលក្ខណៈសម្បត្តិ និងគុណសម្បត្តិដ៏វិសេសវិសាលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហព័ន្ធសន្តិភាពសាកលផ្តល់ជូននូវពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមថ្មីមួយទៀត មិនមែនត្រឹមតែសម្រាប់លោកនាយករដ្ឋមន្ត្រីផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាកិត្តិយសសម្រាប់ប្រជាជាតិខ្មែរទាំងមូលផងដែរ ព្រោះបើគ្មានការចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលពីប្រជាពលរដ្ឋខ្មែរនោះទេ គឺវាមិនអាចសម្រេចបានជោគជ័យ ក្នុងភាពជាអ្នកដឹកនាំប្រទេស និងអភិបាលកិច្ចល្អ នេះបានដែរ។

ក្នុងនាមយើងខ្ញុំជាកូនខ្មែរ យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះការទទួលបាននូវពានរង្វាន់«ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» នេះជាមួយលោកនាយករដ្ឋមន្ត្រីផងដែរ។ អ្វីដែលជាស្នាដៃលេចធ្លោរមិនអាចកាត់ថ្លៃបានរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺសមត្ថភាពដឹកនាំប្រទេសដ៏ស័ក្តិសមបំផុត ក្នុងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងរយៈពេលមួយដ៏យូរដើម្បីទទួលបាននូវសន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាព អធិបតេយ្យភាព ហើយបាននិងកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លាថែមទៀត ដូចបណ្តាប្រទេសជឿនលឿនដទៃទៀតនៅក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីគឺជាអគ្គមគ្គុទេសក៍ និងជាអ្នកការទូតដ៏ឆ្នើមបំផុតក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវកិត្យានុភាពជាតិខ្ពង់ខ្ពស់នៅលើឆាកអន្តរជាតិ។

ប្រជាពលរដ្ឋកម្ពុជាបានចងចាំមិនភ្លេចថា វីរៈភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ គឺការ «តស៊ូរំដោះប្រជាជនឱ្យរស់រានមានជីវិត រួចផុតពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដោយយកជីវិតធ្វើជាដើមទុន» ហើយវីរៈភាពនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំដល់កម្រិតសូន្យ មកជាប្រទេសដែលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ។

ជាការពិត ស្ថានភាពបែបនេះពិតជាពុំធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិខ្មែរយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាកានយោបាយអាចរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព និងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដូច្នេះ សន្តិភាព និងស្ថិរភាព គឺពិតជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គមដែលមានមេដឹកនាំប្រកបដោយស្មារតីនៃ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ។ ម្យ៉ាងទៀត សន្តិភាព ដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នដោយសារកម្ពុជាមានមេដឹកនាំដែលមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិដ៏វិសេសវិសាលបែបនេះ ទើបកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង