ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅពេលព្រឹកសីតុណ្ហភាពនឹងចុះត្រជាក់ពីកម្រិត១៩ ដល់២១អង្សាសេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅពេលព្រឹក សីតុណ្ហភាពចុះត្រជាក់ពីកម្រិត១៩ ដល់ ២១អង្សាសេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននិងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖

  • ១. បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ។
  • ២. តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១ °C ៕

អត្ថបទទាក់ទង