ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួច, សីតុណ្ហភាពអប្បបរមា ពី២១-២៥អង្សាសេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលសម្ពាធខ្ពស់ បាននិងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

  • ១. បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ សីតុណ្ហភាពអប្បបរមា មានពី២១-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។
  • ២. តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕

អត្ថបទទាក់ទង