ខ្មែរប៉ុស្ដិ៍ Close

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ រួមគ្នាលើកស្ទួយប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ រួមគ្នាលើកស្ទួយប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ រួមគ្នាលើកស្ទួយប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសចំនួន ១.០០០នាក់នៅសាលសន្និសីទចតុម្មុខ ថ្ងៃពុធ ៩រោច ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានមានប្រសាសន៍ថា ពិធីដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសសម្រាប់អង្គពិធីទាំងមូល ជាពិសេស អាចារ្យ-អាចារិនី បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិត យោបល់ ចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិ។

លោកស្រីក៏បានលើកឡើងអំពីពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំ ប្រឹងប្រែងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏ត្រូវបានលើកស្ទួយផងដែរ ។ មិនតែបុណ្ណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយកចិត្តទុកដាក់បង្កើតឲ្យមានវគ្គបណ្តុះបណ្តាលអាចារ្យ អាចារិនីនេះឡើង សរុបមកដល់ពេលនេះគឺមាន ៣៤វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី សរុប ១០.៤៩៩នាក់។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានណែនាំឲ្យអាចារ្យទាំងអស់ត្រូវគោរពក្បួនច្បាប់ក្នុងការប្រារព្ធពិធីកម្មនិមួយៗ និងត្រូវចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងត្រូវចេះចងក្រងទុក្ខជាឯកសារសម្រាប់ទុកជាការសិក្សាស្រាវជ្រាវដល់អ្នកជំនាន់ក្រោយផងដែរ៕

អត្ថបទទាក់ទង