ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា រកបានសន្តិភាពពេញលេញដោយកើតចេញពីនយោបាយឈ្នះឈ្នះគ្មានការបង្ហូរឈាម និងដោយគ្មានការបង្គាប់បញ្ជា ការជួយជ្រោមជ្រែងពីខាងក្រៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 288
កម្ពុជា រកបានសន្តិភាពពេញលេញដោយកើតចេញពីនយោបាយឈ្នះឈ្នះគ្មានការបង្ហូរឈាម និងដោយគ្មានការបង្គាប់បញ្ជា ការជួយជ្រោមជ្រែងពីខាងក្រៅកម្ពុជា រកបានសន្តិភាពពេញលេញដោយកើតចេញពីនយោបាយឈ្នះឈ្នះគ្មានការបង្ហូរឈាម និងដោយគ្មានការបង្គាប់បញ្ជា ការជួយជ្រោមជ្រែងពីខាងក្រៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនេះ បានបញ្ចប់ជាស្ថាពរនូវសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជានិងបាននាំមកនូវសន្តិភាពពេញលេញព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ នេះគឺជាសន្តិភាព និងការបង្រួបបង្រួមជាតិដែលបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម ការប្រើអាវុធ ឬគ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ការជួយជ្រោមជ្រែងពីខាងក្រៅ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញដែលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ នឹងប្រារព្ធឡើងក្រោមប្រធា នបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១នៅក្នុងឆ្នាំ១៩៩៣ ប៉ុន្តែសង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូត ហើយកត្តានេះគឺជាមូលហេតុដែលជំរុញឱ្យលោកដាក់ចេញនូវនយោបាយឈ្នះៗដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងម្តងទៀត អំពីលក្ខខណ្ឌជាអាទិភាព៣យ៉ាងត្រូវបានដាក់ចេញនៅក្នុងនយោបាយឈ្នះឈ្នះគឺ៖ ទី១- ការធានាថាបុគ្គលគ្រប់រូបរស់រានមានជីវិត គ្មានការចាប់ចងឬកាប់សម្លាប់នៅពេលដែលគេផ្តាច់ខ្លួនចេញពីពួកឧទ្ទាម ទី២- ធានាថាបុគ្គលគ្រប់រូបមានការងារធ្វើ និងមុខរបរចិញ្ចឹមជីវិត មានន័យថា ធានាអាជីព និងមុខរបរសម្រាប់ពួកគេ ទី៣- ធានាការពារនូវទ្រព្យសម្បត្តិរបស់ពួកគេ គឺទទួលស្គាល់នូវកម្មសិទ្ធិដែលពួកគេមានទាំងអចលទ្រព្យ និងចលនទ្រព្យ៕