ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ពុំមានការប្រគល់តំណែងមេឃុំ-ចៅសង្កាត់ឱ្យវិញនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1310
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ពុំមានការប្រគល់តំណែងមេឃុំ-ចៅសង្កាត់ឱ្យវិញនោះទេលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ពុំមានការប្រគល់តំណែងមេឃុំ-ចៅសង្កាត់ឱ្យវិញនោះទេ

    ការលើកឡើងក្នុងពេលថ្មីៗនេះថា នឹងមានការប្រគល់តំណែងមេឃុំ ចៅសង្កាត់ ហើយគេនឹងសងប្រាក់ខែទាំងអស់ត្រឡប់ទៅវិញ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ នឹងត្រូវធ្វើឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ហើយអ្នកដែលស្ថិតក្នុងតំណែងត្រូវបន្តដដែល។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន ១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ នឹងត្រូវធ្វើយ៉ាងទៀតទាត់រៀងរាល់៥ឆ្នាំម្តង គឺនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ ក្នុងខែកក្កដា៕

    អត្ថបទទាក់ទង