ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌ ស្នើព្រះរាជអាជ្ញារាជធានី-ខេត្តទាំងអស់ ជម្រុញដំណើរការធ្វើសំណើសុំក្រៅឃុំដល់ពលរដ្ឋស្លូតត្រង់ ដែលចាញ់បោកទណ្ឌិត សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44

ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយស្នើដល់សមត្ថកិច្ច និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្តទាំងអស់ បន្តជម្រុញអនុវត្តស្មារតីនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ និងជម្រុញដំណើរការស្នើសុំទៅតុលាការដើម្បីបញ្ឈប់ការចាប់ខ្លួន និងការឃុំខ្លួនចំពោះពលរដ្ឋស្លូតត្រង់ ដែលចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក្នុងផែនការធ្វើរដ្ឋប្រហារ ថ្ងៃទី ៩ វិច្ឆិកា កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅសមត្ថកិច្ច និងព្រះរាជអាជ្ញានៅរាជធានី ខេត្តទាំងអស់ ប្រញាប់អនុវត្ត និងជម្រុញការធ្វើដំណើរការសុំទៅតុលាការ ដើម្បីបញ្ឈប់ការចាប់ខ្លួន និងការឃុំខ្លួនពលរដ្ឋស្លូតត្រង់ដែលចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាម ក្នុងផែនការធ្វើរដ្ឋប្រហារ ថ្ងៃទី៩ វិច្ឆិកា។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង