ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងផ្តល់ឱកាសការងារចំនួន ៨៨៥កន្លែង នៅថ្ងៃទី១៩វិច្ឆិកាខាងមុខនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ រៀបចំវេទិកាការងារដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន៨៨៥កន្លែង។ ក្រុមហ៊ុនធំៗចំនួន១១ នោះរួមមាន៖ EZECOM, Manulife Cambodia, Hyundai Cambodia, Metfone, Wing, DKSH, Ly Hour Veluy, AEON Cambodia, BROWN Coffee and Bakery, OPENNET, Global House Cambodia។
ដូច្នេះ សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕