ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ បរាជ័យនៃការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសេចក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 27
លិខិតមិត្តអ្នកអាន៖ បរាជ័យនៃការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសេចក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ លិខិតមិត្តអ្នកអាន៖ បរាជ័យនៃការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសេចក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ

ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានទាយទុកមុនហើយថា ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងរកលេសដើម្បីគេចមិនវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យាក្តែងៗរបស់ខ្លួនឡើយ។ ការពិតត្រូវបានបង្ហាញនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ទណ្ឌិត ​ស​ម រង្ស៊ី បានរៀបចំឆាកល្ខោនសម្តែងដោយខ្លួនឯងថា ខ្លួនបានព្យាយាមធ្វើដំណើរពីប្រទេសបារាំងមកប្រ​ទេសថៃ ដូចការប្រកាស ហើយបានចោទក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េថា មិនអនុញ្ញាតឱ្យខ្លួនឡើងជិះយន្តហោះឡើយ។ ប៉ុន្តែលេសដែ​ល សម រង្ស៊ី គិតថាអាចជួយសង្គ្រោះជីវិតនយោបាយរបស់ខ្លួនវិញនេះ បែរប្រែក្លាយទៅជាអា​វុធដ៏មានឥទ្ធិពលបំផុតសម្លាប់ជីវិតនយោបាយខ្លួនទៅវិញ នៅពេលបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានវាយបកលើការចោទប្រកាន់ របស់ទណ្ឌិត សម រង្ស៊ី ដោយបានកា​រពា​រថា «ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ មិនអនុញ្ញាតឱ្យ សម រង្ស៊ី ជិះយន្តហោះដោយសារតែ សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះទេ»។
នេះគឺជាភាពអាម៉ាស់ថ្មីមួយទៀត សម្រាប់អ្នកនយោបាយកំសាកញីប៉ិនខាងសម្តែងតួ និងពូកែបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនដូចជា សម រង្ស៊ីនេះ ហើយក៏បានធ្វើឱ្យសាធារណៈមតិជាតិ និងអន្តរជាតិ ដឹងច្បាស់រាប់ទាំងអ្នកដែលស្មោះស្ម័គ្រគាំទ្រគាត់ យល់ច្បាស់ថា សម រង្ស៊ី គ្មានតម្លៃជាមនុស្សទៀតឡើយ ហើយ សម រង្ស៊ី ក៏សមតែនឹងជាប់គុកដែរ ព្រោះបានកុហកបោកប្រាស់ពលរដ្ឋខ្មែរ អ្នកគាំទ្រ និងសហគមន៍អន្តរជាតិ។

ប៉ុន្តែបើយើងក្រឡេកមើល ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជាវិញ ពិតជាមានភាពសប្បាយរីករាយដែលបានលឺដំណឹងថា ជនក្បត់ សម រង្ស៊ី ប្រកាសមិនវិលចូលស្រុកនេះ ព្រោះពួកគេបានដឹងច្បាស់ណាស់ពីមូលហេតុដែលជនក្បត់ជាតិ សម រង្ស៊ី មកគឺដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះបោះឆ្នោតរបស់ពួកគេ មកប្តូររប​បរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងមកដើម្បីបង្កចលាចលសង្គមដែលអាចនឹងឈានដល់ស​ង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរសារជាថ្មី។
ប្រជាជនកម្ពុជា ពិតជាបានសប្បាយរីករាយក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេសពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមការប្រកាសឱ្យដឹងនៅឆ្នាំ២០១៩នេះ នឹងមានទូកចូលរួមប្រកួតប្រណាំងច្រើនជាងបណ្តាឆ្នាំមុនៗថែមទៀត។
ដូចនេះ ចេតនាទុច្ចរិតរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលចង់វិលចូលស្រុកដើម្បីបំផ្លាញជាតិ និងផ្តួលរំលំរាជរដ្ឋាភិបាលពិតជាបរាជ័យទាំងស្រុង ហើយជីវិតនយោបាយបោកប្រាស់របស់ សម រង្ស៊ី នឹងឈានដល់ទីបញ្ចប់ហើយដោយសារប្រជាជនខ្មែរឆ្អែតឆ្អន់នឹងសង្រ្គាមរវាងខ្មែរនិងខ្មែរគ្នាឯង ពួកគេចង់បានសន្តិភាពនិងការអភិវឌ្ឍទៅមុខប្រកបដោយភាពសប្បាយរីករាយរីកចម្រើនរុងរឿង ហើយច្បាស់ណាស់ប្រជាជនកម្ពុជានឹងចូលរួមជាមួយយុទ្ធនាការ «ពិធីហូបអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ» ដែលដាក់ចុះដោយបុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

ដោយ៖ សារ៉ាដា

អត្ថបទទាក់ទង