អ្នកលេងហ្វេសប៊ុក នាំគ្នាខមិនជេរ និងចំអកឲ្យទណ្ឌិត សម រង្ស៊ី យ៉ាងចាស់ដៃ ក្រោយពេលទណ្ឌិតរូបនេះ ប្រកាសដោះសាររឿងចូលស្រុក
ក្រោយពេលដែលទណ្ឌិត សម រង្ស៊ី បានប្រកាសអំពីការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលណាដែលសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្លូវការពីកម្ពុជា បានធ្វើឲ្យមានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលនិយមលេងហ្វេសប៊ុក ដោយពួកគាត់បានខមិនជេរ និងចំអកឲ្យចំៗគ្មានសំចៃមាត់ទៅលើទណ្ឌិតរូបនេះថា ជាលោកប្រធានបោក លោកប្រធានខ្យល់មកស្រុកនាំតែចង្រៃអស់គេ។
ជាថ្មីម្តងទៀតទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។ ការប្រកាសរបស់ទណ្ឌិតរូបនេះ មិនមានអ្វីចម្លែកទេ ព្រោះនេះមិនមែនជាលើកទីមួយឡើយដែលទណ្ឌិតរូបនេះនិយាយដោះសារដដែលៗ។
ជាមួយគ្នានេះ គ្រាន់តែទណ្ឌិត សម រង្ស៊ី បានប្រកាសតាមរយៈវិទ្យុបារាំងផ្សាយជាខេមរភាសាអំពីការវិលត្រឡប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានសរសេរខមិនជេរ និងចំអកឲ្យទណ្ឌិតសម រង្ស៊ីយ៉ាងចាស់ដៃ និងបង្ហាញការមិនជឿជាក់លើបុគ្គលនេះទៀតឡើយ ពិសេសអ្នកលេងហ្វេសប៊ុកបានចំអកឲ្យទណ្ឌិតសម រង្ស៊ី ថា ក្របីស៊ីស្រូវ ខ្ញុំមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល, ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើលជាដើម។
ខមិនដែលអ្នកលេងហ្វេសប៊ុករាប់រយភាគច្រើនបានសរសេរថា ”អស់អ្នកជឿហើយ ហើយក៏លែងសំខាន់ទៀតសម្រាប់ស្រុកខ្មែរ គ្មានអ្នកនយោបាយណាដើម្បីតែអំណាចខ្លួនឯងសុខចិត្តបំផ្លាញ់មុខរបរពលរដ្ឋចឹងទេ។ អ្នកខ្លះទៀតលើកឡើងថា និយាយដូចអត់និយាយ គ្មានពេលណាទៅចាប់អារម្មណ៍រឿងឆ្កួតៗរបស់លោកឯងទៀតទេ ចង់ចូលក៏ចូលទៅ មិនចង់ចូលក៏អត់ទៅ គេយកពេលវេលាទៅរកស៊ីវិញវាមានប្រយោជន៍ជាង។ បន់ឲ្យគេដក និងជំរុញឲ្យគេដក FBA ពីខ្មែរ ព្រោះនយោបាយរបស់ខ្លួន។ តើយល់យ៉ាងណាដែរ ធ្វើនយោបាយរបៀបហ្នឹង? មួយដៃកណ្តាលមុខ បានស័ក្តិសម។
អ្នកខ្លះទៀតខមិនថា គេរំលាយចោល ពិតជាមហាសែនសមមែន។ មើលទង្វើមេដឹកនាំ CNRP បើគ្មានបញ្ជារពីចៅហ្វាយបរទេសទេ មិនដឹងធ្វើអីនិយាយអីទេ។ ឲ្យរស់នៅប៉ារីសរហូតទៅ កុំឲ្យមកស្រុកខ្មែរ ព្រោះ សម រង្ស៊ី ជាមនុស្សចង្រៃផុតលេខ ចង់តែបង្ករសង្រ្គាមក្នុងកាលៈទេសៈ ប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាព។ គួរតែបំភ្លេចម្នាក់ហ្នឹងចោលទៅអត់សាច់ការស្អីទេ ណាស់តាសាព័ត៌មានចេះតែយកមនុស្សក្រឡេកក្រឡុចនេះមកឡង់សេតើ អ្នកនយោបាយដូចបុគ្គល សម រង្សី និយាយស្តីអ្វីប្រជាពលរដ្នលោកគ្មានជំនឿ ហើយក៏គ្មានបានការអ្វីបន្តិចសោះដល់ប្រទេសជាតិហាក់ដូចជាក្មេង (មួយថ្ងៃគិតតែពីបំពុលនឹងញុះញង់ភូតកុហក់បោកប្រាស់ប្រជាជាតិ។ គ្មានផលអ្វីឲ្យប្រជាជន និងប្រទេស មានតែឲ្យបរទេសគាបសង្កត់ដល់ប្រទេសខ្លួន ឱលោកប្រធានខ្យល់។ ចុះបើអឺរ៉ុបមិនដក EBA វិញអ៊ីចឹង លោកពូលែងមករហូតឬ? ប្រយ័ត្នចាញ់សម្តីខ្លួនឯង។
ពលរដ្ឋខ្លះទៀតខំមិនថា បើវាផេះតាំ 2013 នោះ ជ្រើមអារឿងបាន ឡូវឃើញអត់រលាយ រលាយប៉ុណ្ណឹងហើយនៅភូតបានអ្នកគាំទ្រច្រើនទៀត បើមិនអាលាយទើបចម្លែក មនុស្សភ្លើច្រើនម្លឹងៗ ថោកទាបមិនដែលអាណាឲ្យគេសំលាប់ជាតិឯងចឹងទេ។ ស្រុកគេគេឈ្លោះគ្នាគេមិនអោយប៉ះពាលផលប្រយោជន័ជាតិទេ លោកឯងថោកទាបណាស់។ ឱ! មេបោកហ្អើយ ឯងសង្ឃឹមផ្កាយលើមេឃហើយ ស្ថានភាពកម្ពុជាពិតជាមិនអាចវិលទៅរកអតីតកាលវិញទេ គឺបោះជំហានទៅមុខដោយស្វាហាប់ប្រកបដោយក្ដីជឿជាក់ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចតេជោ ហ៊ុន សែន (តេជោទី3នៃប្រវត្តិសាស្ត្រខ្មែរ) បុរសខ្លាំងកម្ពុជា។ មិនដឹងជាបោកគេប៉ុន្មានដងទៀតបានឈប់ទេ។ ពូស៊ីសង្ឃឹមថា ពេលអឺរ៉ុបដក EBA ប្រជាជនធ្វើបាតុកម្ម? កាប់បំពង់រងទឹកភ្លៀងទៅ ប្រជាជនអត់ស្គាល់ EBA អីទេ ដឹងថា ស្រុកមានសន្តិភាព រកស៊ីលក់ដូរដើរហើរមួយសេរីស្រួលបាត់។
ជាមួយគ្នានេះអ្នកលេងហ្វេសប៊ុក ក៏បានខំមិនប្រៀបធៀបការធ្វើយោបាយរបស់ទណ្ឌិតសម រង្ស៊ី ដែលបានយកប្រជាពលរដ្ឋណិងប្រទេសធ្វើជាចំណាត់ខ្មាំង មិនមើលប្រទេសជិតខាង ពោលដូចជា ស៊ីណាវ៉ាតត្រា យ៉ីងឡាក់ រត់ភៀសខ្លួនដូចលោកបងដែរ តែគេចេះ គេមិនសម្លាប់ជាតិគេ គេមិនធ្វើបាតុកម្មអាញ៉េអាញ៉ៃ គេមិនឲ្យប្រទេសណាមួយមកគំរាមដកនេះ ដកនោះ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកស្រុកគេទេ នេះហើយជាមនសកាជាតិ ។ ចុះលោកបងវិញបានធ្វើអីនៅ ដើរឲ្យអឺរ៉ុប អាមេរិកដកអនុគ្រោះពន្ធ។ សម រង្ស៊ី ចូលស្រុកវិញលុះត្រាតែប្រជាជនដណ្ដើមយកអំណាចយកមកឲ្យគាត់មុនសិន ភូតបានភូតទៅ ប្រឹងធ្វើឲ្យស្រុកទេសវឹកវរទៅអាលឆាប់បានចូលស្រុក នេះងាប់អាណាងាប់ទៅឲ្យតាអញបានដូចបំណង៕