ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ សៅ សុខា ជូនសារទៅទណ្ឌិត សម រង្ស៉ី ថា «ផ្លូវចុងក្រោយ មានតែធ្វើអត្តឃាតប៉ុណ្ណោះ ជៀសផុតពីភាពអាមាស់ និងបរាជ័យនយោបាយរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
នាយឧត្តមសេនីយ៍ សៅ សុខា ជូនសារទៅទណ្ឌិត សម រង្ស៉ី ថា «ផ្លូវចុងក្រោយ មានតែធ្វើអត្តឃាតប៉ុណ្ណោះ ជៀសផុតពីភាពអាមាស់ និងបរាជ័យនយោបាយរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត» នាយឧត្តមសេនីយ៍ សៅ សុខា ជូនសារទៅទណ្ឌិត សម រង្ស៉ី ថា «ផ្លូវចុងក្រោយ មានតែធ្វើអត្តឃាតប៉ុណ្ណោះ ជៀសផុតពីភាពអាមាស់ និងបរាជ័យនយោបាយរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត»

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនសារទៅទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងឧទ្ទាមក្រៅច្បាប់ នៅពាក្យមួយមាត់ «មានតែការធ្វើអត្តឃាតប៉ុណ្ណោះ ដើម្បីរួចផុតពីភាពអាមាស់ នៃការមើលងាយពីប្រជាជាតិខ្មែរ និងបរទេស ចំពោះភាពបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ខ្លួននៅក្នុងជីវិតនយោបាយចុងក្រោយនេះ»។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលគ្រប់គ្រងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងរបបរាជានិយម បានបញ្ជាក់ថា នៅពេលនេះទណ្ឌិត សម រង្ស៉ី បានបាត់បង់ការគាំទ្រយ៉ាងពេញទំហឹង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែទង្វើឆ្កួតនយោបាយបោក ប្រាស់របស់ខ្លួននាដំណាក់កាលចុងក្រោយនេះ។

សារនយោបាយពីមេទ័ពកំពូលរបស់កម្ពុជាម្នាក់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសពីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លើទំព័រ Facebook ពីការពន្យាពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលកន្លងទៅ និងបន្ដបន្ទាប់មក សម រង្ស៉ី រួមទាំងបរិវារបស់ខ្លួនប្រកាសក្ដែងៗថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងចូលមកប្រទេសកម្ពុជា ដើម្បីដណ្តើមអំណាច និងមកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែនៅពេលនេះបែរជាប្រកាសពន្យារពេលចូលស្រុក ហើយនៅតែអ៊ួតក្តែងៗថា ខ្លួនបានទទួលជោគជ័យ ៧០ភាគរយហើយ។

តាមរយៈសារសំឡេងដែលមានរយៈពេលជិត ១៤នាទី និងបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចូលរួមតស៊ូរំដោះ ប្រទេសជាតិ ពីរបបប្រល័យពូជសាសន ប៉ុល ពត និងសង្គ្រាមស៉ីវិល ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីនៅជាយុវជនមកម្ល៉េះនោះ បានបញ្ជាក់ច្បាស់ៗថា បើទោះបី សម រង្ស៉ី មិនបានជាប់គុកនៅស្រុកខ្មែរ ប៉ុន្ដែបុគ្គលនេះនឹងប្រឈមផ្លូវច្បាប់មួយទៀត ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការបារាំង ដូច្នេះ សម រង្ស៉ី នឹងប្រឈមមិនអាចគេចខ្លួនរួចនោះទេ ដូចពាក្យខ្មែរបានពោលថា «ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលីស» ដូច្នេះវិធីតែម្យ៉ាងគត់ ដើម្បីបំបាត់ភាពអាមាស់របស់ខ្លួន មានតែចងកធ្វើអត្ដឃាត ឬជ្រមុជទឹកក្នុងបាតសមុទ្រឲ្យស្លាប់ ដើម្បីរួចផុតពីការមើលងាយពីប្រជាជាតិខ្មែរ និងបរទេសទាំងអស់។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកឡើង និងរម្លឹកពីភាពជោគជ័យធំៗមួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន៖

ទី១. ពេលបោះឆ្នោតកន្លងទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង ៨៣ភាគរយ បានទៅចូលរួមបោះឆ្នោត ដោយទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសដែលមិនអាចប្រកែកបាន ហើយបើប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល មិនគាំទ្ររាជរដ្ឋាភិបាល និងនៅតែស្រឡាញ់អតីតគណបក្សសង្គ្រោះជាតិ នោះពួកគេនឹងមិនទៅចូលរួមបោះឆ្នោតនោះឡើយ។

ទី២. ក្រោយសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ធ្វើជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងបានឡើកថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនោះក្នុងនាម ជាមេដឹកនាំរដ្ឋអធិបតេយ្យមួយ នៃសមាជិកអង្គការសហប្រជាជាតិ។

ទី៣. ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប និងប្រទេសអូស្ដ្រាលីជាដើម បានទទួលការស្វាគមន៍យ៉ាងភ្លុកទឹកភ្លុកដី ពីប្រជាពលរដ្ឋខ្មែរនៅទីនោះ មិនអាចប្រកែកបាននោះទេ។

ទី៤. ពេលចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ជាពិសេស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីប៉ុន្មានថ្ងៃមុននេះ មេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត និងបានចូលរួមសហការឥតងាករេតាមសំណើរបស់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី។

ទាំងនេះជាការបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ប្រជាពលរដ្ឋខ្មែរពេញចិត្តនឹងរស់នៅក្រោមដំបូលសន្តិភាពពេញលេញរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

អត្ថបទទាក់ទង