ខ្មែរប៉ុស្ដិ៍ Close

លោក សៅ សុខា ណែនាំដល់កម្លាំងទាំងអស់បន្តពង្រឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោក សៅ សុខា ណែនាំដល់កម្លាំងទាំងអស់បន្តពង្រឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ លោក សៅ សុខា ណែនាំដល់កម្លាំងទាំងអស់បន្តពង្រឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធប៉ុស្តិ៍រដ្ឋបាលទាំង៨ នៅស្រុករមាសហែក ខេត្តស្វាយរៀងដែលចំណាយថវិការអស់ប្រមាណ១២០០០០ដុល្លារ។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ព្រមទាំងលោកលោកស្រីជាអភិបាលរងខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីសរុបប្រមាណ ជិត១០០០នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះនាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទៅនេះផងដែរ។ នាយឧត្តមសេនីយ៍បានលើកទ្បើងទៀតថា ដើម្បីងាយស្រួល ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អតាំងនាមរូបលោកជាប្រធានក្រុមការងារចុះជួយស្រុកបានគៀងគរជាក្រុមការងារក្នុងការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យមានកន្លែងសមរម្យក្នុងការធ្វើការងារផងដែរ។

ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់កម្លាំងទាំងអស់ត្រូវបន្តខិតខំធ្វើការងាររបស់ខ្លួនប្រកបដោយទទួលខុសត្រូវ និងត្រូវពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចជាចោរលួច ចោរប្លន់ បងតូចបងធំ ការជួញដូរមនុស្សខុសច្បាប់ គ្រឿងញៀនឱ្យអស់ពីមូលដ្ឋានធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅដោយសុខដុមរមនា។

សូមជម្រាបជូនថា នៅទូទាំងស្រុករមាសហែក មានប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៦ ស្មើរនឹង១៦ឃុំ មានប៉ុស្តិ៍រដ្ឋបាលសាងសង់ ធ្វើអំពីថ្មរទាំងអស់ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក៕

អត្ថបទទាក់ទង