នាយឧត្តសេមនីយ៍ សៅ សុខា ជួបប្រតិភូសាកលវិទ្យាល័យការពារជាតិ សហព័ន្ធរុស្សី
នៅទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តសេមនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ទោ Igor Misutkin ប្រតិភូសាកលវិទ្យាល័យការពារជាតិ សហព័ន្ធរុស្សី ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស៕