ខ្មែរប៉ុស្ដិ៍ Close

ជនក្បត់ជាតិ សម រង្ស៉ី ប្រកាសពន្យារពេលត្រឡប់មកកម្ពុជា, ទីបំផុត សម រង្ស៉ី ពិតជាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនយ៉ាងពិតប្រាកដ​ (វីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
ជនក្បត់ជាតិ សម រង្ស៉ី ប្រកាសពន្យារពេលត្រឡប់មកកម្ពុជា, ទីបំផុត សម រង្ស៉ី ពិតជាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនយ៉ាងពិតប្រាកដ​ (វីដេអូ) ជនក្បត់ជាតិ សម រង្ស៉ី ប្រកាសពន្យារពេលត្រឡប់មកកម្ពុជា, ទីបំផុត សម រង្ស៉ី ពិតជាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនយ៉ាងពិតប្រាកដ​ (វីដេអូ)

ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិច….ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃ មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៧ ​ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»។

ទីបំផុតគម្រោងរបស់ សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ ដោយសារមិនមានឈ្មោះនៅក្នុងបញ្ជី ហោះហើរនៅថ្ងៃនេះទេ, ព្រោះសម្រាប់ថ្ងៃទី៧ វិច្ឆិកានេះ សម រង្ស៉ី បានពន្យាពេលជើងហោះហើរអស់ហើយ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍មួយរូប ក៏បានបញ្ជាក់ដែរប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ភាគីខាងថៃក្រុមហ៊ុន Thai Airways បានបញ្ជាក់មកថា សម រង្ស៉ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ»។

ប្រជាពលរដ្ឋខ្មែរមួយរូបស្ថិតនៅព្រលានយន្តហោះទីក្រុងប៉ារីស បានឃើញថា គាត់បានឃើញប៉ូលិសបារាំងបានបណ្តេញ សម រង្ស៉ី និងអ្នកហែហមចេញពី ព្រលានយន្តហោះ Charles De Gaulle។ ដូចនេះការទៅព្រលាននេះ គ្រាន់តែជាឆាកល្ខោន ដែល សម រង្ស៉ី សម្តែងឲ្យអ្នកគាំទ្រមើលថា បានទៅព្រលានមែន តែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើង ដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី ០៩/១១ ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃនេះ សម រង្ស៉ី បានពន្យារពេលរួចបាត់ទៅហើយ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង