ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាង ១ម៉ឺននាក់ នៅខេត្តកណ្តាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាង ១ម៉ឺននាក់ នៅខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាង ១ម៉ឺននាក់ នៅខេត្តកណ្តាល

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រដែលបានអនុញ្ញាតអោយកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនាពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយនៃជំនួបរវាង លោកនាយករដ្ឋមន្ត្រី និងបងប្អូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនេះ ។ លោក ក៏បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់ លោកជារៀងរហូតមក។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានអរគុណដល់ម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយទទួលបានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ៕

អត្ថបទទាក់ទង