ខ្មែរប៉ុស្ដិ៍ Close

កងពលតូចអន្តរាគមន៍លេខ៦ ចល័តកម្លាំងត្រៀមអន្តរាគមន៍ អនុវត្តសាលដីការបស់តុលាការ ចំពោះក្រុមក្បត់ជាតិដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
កងពលតូចអន្តរាគមន៍លេខ៦ ចល័តកម្លាំងត្រៀមអន្តរាគមន៍ អនុវត្តសាលដីការបស់តុលាការ ចំពោះក្រុមក្បត់ជាតិដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល កងពលតូចអន្តរាគមន៍លេខ៦ ចល័តកម្លាំងត្រៀមអន្តរាគមន៍ អនុវត្តសាលដីការបស់តុលាការ ចំពោះក្រុមក្បត់ជាតិដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល

អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីត្រួតពិនិត្យកម្លាំង ដើម្បីរៀបចំចល័តអន្តរាគមន៍ អនុវត្តសាលដីការបស់តុលាការ ក្នុងការបង្រ្កាបក្រុមក្បត់ជាតិ ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ពិធីនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ុន លីប មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ តំណាងលោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ព្រមទាំងនាយទាហាន នាយទាហានរងមកពីតាមបណ្តាកងៗ ឯកភាពចំណុះកងពលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ស៊ុន លីប មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ និងលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានធ្វើការផ្តាំផ្ញើ និងដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀម និងស្តាប់រាល់បទបញ្ជា ដើម្បីអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលមានបំណងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។

ជាមួយគ្នានោះ ត្រូវអនុវត្តសាលដីការបស់តុលាការឲ្យមានប្រសិទ្ធិភាពខ្ពស់ ចំពោះជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដោយមិនត្រូវឲ្យក្រុមនេះ ធ្វើការបះបោរបង្កអសន្តិសុខនៅក្នុងប្រទេស បានជាដាច់ខាត។ កងកម្លាំងទាំងអស់ត្រូវស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង