ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះរូបភាពនៃការប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 34
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះរូបភាពនៃការប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះរូបភាពនៃការប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹកស្តីពីការប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំរបស់លោកនិងភរិយា ដែលរៀបចំឡើងនៅថ្ងៃម្សិលមិញនៅគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយនឹងបង្ហោះរូបថតជាច្រើនសន្លឹកហើយនោះ លោកបានសរសេរក្នុង Facebook របស់ យ៉ាងដូច្នេះថា «ម្សិលមិញ ថ្ងៃ៦ មេសា ២០១៨ ធ្វើពិធីជួបជុំរំលឹកខួប៤២ឆ្នាំ នៃការរៀបការ ឬ៤៤ឆ្នាំ នៃថ្ងៃជួបមុខគ្នាដំបូងរវាង ខ្ញុំនិងភរិយាខ្ញុំ។ កូន៥គូត្រូវជា១០នាក់ រួមជាមួយចៅប្រុស ចៅស្រី២០នាក់ទៀត គឺជាគ្រួសារដ៍ធំមួយខុសប្លែកពី៤២ឆ្នាំមុន ដែលខ្ញុំ និងភរិយាមានតែ២នាក់ប្តីប្រពន្ធ»។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ នាឱកាសប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍របស់លោកគេឃើញមានភ្ញៀងកិត្តិយស សុទ្ធសឹងតែថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧកញ៉ា អ្នកឧញ៉ា អ្នកជំនួញ ពាណិជ្ជកម្មចូលរួមយ៉ាងច្រើនកុះករផងដែរ៕

អត្ថបទទាក់ទង