ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុននឹងឡើងយន្តហោះចេញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ ៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈ Facebook លោកបានថ្លែងចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នាននេះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ក៏នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបង្ហាញនូវការសោកស្តាយចំពោះការអាក់ខានជួបបងប្អូនរស់នៅកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែម្តាយក្មេករបស់លោក ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់ ប៉ុន្តែលើកនេះ លោកនាយករដ្ឋមន្រ្ដីសង្ឃឹមថានឹងបានជួបបងប្អូនកូនក្មួយ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េជាក់ជាមិនខាន។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅព្រឹកថ្ងៃទី៣ កុម្ភៈ នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី៣ – ៥ កុម្ភៈ ២០២០។

នៅក្នុងឱកាសនេះដែរ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េអោយកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះ ក៏ងជួយសម្រួលដល់ការនឹរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយ នៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត។

តាមពិតខ្ញុំត្រូវទៅកូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខាន ដោយសារតែម្តាយក្មេកខ្ញុំ ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹង បានជួបបងប្អូនកូនក្មួយដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។ អរគុណសន្តិភាព» ៕

អត្ថបទទាក់ទង