ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្សារចិន ក្រុងព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង សង្កាត់ ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះផ្សារចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។
តាមរបាយការណ៍បឋម ភ្លើងបានឆាបឆេះតូបលក់ដូរនៅផ្សាចិន ក្រុងព្រះសីហនុ ដែលមានតូបលក់ដូរចម្រុះចំនួន ៣៣តូប ស្ថិតនៅផ្សារចិន ជាប់ផ្សារលើ ក្រុងព្រះសីហនុ ។
តាមការសន្និដ្ឋានជំហានដំបូង អគ្គីភ័យនេះបង្កឡើងដោយជាងផ្សាដែក ពុំមានការប្រុងប្រយ័ត្នធ្វើឱ្យផ្កាភ្លើងធ្លាក់លើក្រណាត់បង្កឱ្យកើតមានអគ្គីភ័យកើតឡើង ។

សូមជម្រាបផងដែរថា ក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភ័យនេះ ដឹកនាំដោយ លោក គួច ចំរើន និងអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ៤គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត ២គ្រឿង អង្គភាព ង៧០ ឡានទឹក ២គ្រឿង និងរថយន្តកំពង់ផែក្រុងព្រះសីហនុ និងមានអេស្កាវទ័រ ឡានសាស៊រ ក្នុងការជួយឈុសឆាយពន្លត់ ទទួលបានជោគជ័យ ធ្វើឱ្យភ្លើងបានពន្លត់ជាស្ថាពរ ។

លោក គួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះអគ្គីភ័យ ព្រោះវាងាយនឹងកើតឡើងជាយថាហេតុ និងសូមឱ្យប្រជាពលរដ្ឋត្រូវមានបំពង់ពន្លត់អគ្គីភ័យនៅតាមផ្ទះ តូបលក់ដូរ ដើម្បីការពារអគ្គីភ័យបានទាន់ពេលវេលា ៕

អត្ថបទទាក់ទង