ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរអង្គព្រះមហាក្សត្រយាងទៅប្រទេសជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 59
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរអង្គព្រះមហាក្សត្រយាងទៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរអង្គព្រះមហាក្សត្រយាងទៅប្រទេសជប៉ុន

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គយាងទៅប្រទេសជប៉ុន។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមជំរាបថា ព្រះអង្គយាងទៅប្រទេសជប៉ុននាពេលនេះ គឺដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសជប៉ុន។ តាមរយៈព្រះរាជដំណើរយាងទៅប្រទេសជប៉ុនរបស់ព្រះអង្គនាពេលនេះ គឺជាព្រះរាជដំណើរដែលនឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុនឱ្យកាន់តែល្អប្រសើរមានន័យថា ធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុនឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយថែមទៀត។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕

 

អត្ថបទទាក់ទង