ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតខ្មែរនៅថៃ អះអាងថា ពលករខ្មែរកំពុងបម្រើការងារតាមធម្មតានៅប្រទេសថៃ ហើយរូបភាពការវិលត្រឡប់មកកម្ពុជារបស់ពលករ គឺជារូបភាពចាស់ដើម្បីកេងចំណេញនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2247

ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានចេញមកប្រកាសថា បច្ចុប្បន្នពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា ពុំមានការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជា ជាគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ស្ថានទូតកម្ពុជា បានអះអាងទៀតថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និងសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានយករូបភាពនិងឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីកេងចំណេញផ្នែកនយោបាយ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង