ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក បញ្ជាក់ថា នឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ដល់ទី០៧ ខែវិច្ឆិកា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់០៧ ខែវិច្ឆិកា ខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ៕

អត្ថបទទាក់ទង