ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
ថ្ងៃស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់ ថ្ងៃស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់

និស្សិតរបស់កម្ពុជាជាង ៤ពាន់នាក់ទៀតហើយ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យបន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដើម្បីជាសក្ខីកម្មនៃភាពជោគជ័យលើការសិក្សារបស់ពួកគេនឹងត្រូវធ្វើឡើងយ៉ាងមហោឡារឹកអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារទី២២ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំខ្មែរដែលបានផ្តល់តម្លៃខ្ពស់បំផុតដល់ការសិក្សាអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ តែងតែឆ្លៀតឱកាសពីការបំពេញភារកិច្ចដ៏មមាញឹកសម្រាប់ជាតិ ដើម្បីប្រគល់សញ្ញាបត្រ និងផ្តល់ដំបូន្មានផ្សេងៗដល់និស្សិតបញ្ចប់ការសិក្សា។

គួរបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកចេះដឹងត្រូវបានកាប់សម្លាប់ស្ទើរតែទាំងអស់ ហើយបន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត នេះ កម្ពុជាចាប់ផ្តើមកសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញចេញពីបាតដៃទទេ ដោយឡែកនៅក្នុងវិស័យអប់រំចាប់ផ្តើមពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ៕

អត្ថបទទាក់ទង