ខ្មែរប៉ុស្ដិ៍ Close

លោក គឹម សន្តិភាព៖ បុគ្គលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យពី ១លានរៀល ដល់៥លានរៀល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
លោក គឹម សន្តិភាព៖ បុគ្គលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យពី ១លានរៀល ដល់៥លានរៀល លោក គឹម សន្តិភាព៖ បុគ្គលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យពី ១លានរៀល ដល់៥លានរៀល

(ភ្នំពេញ)៖ បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យអន្តរការណ៍ ចាប់ពី ១លានរៀល ដល់៥លានរៀល។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមលោក គឹម សន្តិភាព ការពិន័យអន្តរការណ៍ខាងលើ គឺទណ្ឌកម្មចំពោះ «ការមិនអនុវត្តកាតព្វកិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាក» ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៧ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥រៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានករណីគ្រួសារលោក ពិន ប៉ូ ដែលជាអ្នកបើកម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានពាក់ព័ន្ធដោយផ្ទាល់នឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ មិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅធ្វើវិភាគរកមេរោគឡើយ។ ទោះជាយ៉ាងណា នៅល្ងាចថ្ងៃដដែល គ្រួសារខាងលើបានសហការវិញ ក្រោយរងការព្រមានផ្លូវច្បាប់ និងការពន្យល់ពីសមត្ថកិច្ច។

បន្ថែមលើនេះ ខណៈពេលដែលនៅផ្សារអូរឬស្សី មានករណីអ្នកឆ្លងកូវីដ-១៩ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ បែរជាមានអ្នកពាក់ព័ន្ធជាច្រើន បានគេចវេសមិនព្រមយកសំណាកទៅវិភាគរកមេរោគ។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក៕

អត្ថបទទាក់ទង