ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ គឹម សន្តិភាព៖ អយ្យការទូទាំងប្រទេសនឹងអនុវត្តវិធានការច្បាប់ តឹងរឹងបំផុតសម្រាប់អ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត ករណីកូវីត១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 49
អ្នកនាំពាក្យ គឹម សន្តិភាព៖ អយ្យការទូទាំងប្រទេសនឹងអនុវត្តវិធានការច្បាប់ តឹងរឹងបំផុតសម្រាប់អ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត ករណីកូវីត១៩ អ្នកនាំពាក្យ គឹម សន្តិភាព៖ អយ្យការទូទាំងប្រទេសនឹងអនុវត្តវិធានការច្បាប់ តឹងរឹងបំផុតសម្រាប់អ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត ករណីកូវីត១៩

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ អយ្យការទូទាំងប្រទេសនឹងអនុវត្តវិធានការច្បាប់តឹងរឹងបំផុតសម្រាប់អ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត ករណីកូវីដ-១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមទប់ស្កាត់នូវព័ត៌មានមិនពិត ដែលកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋយើងនាពេលបច្ចុប្បន្ននេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញនូវបទបញ្ជាឱ្យអយ្យការទូទាំងប្រទេស អនុវត្តនូវវិធានការច្បាប់តឹងរឹងបំផុត ចំពោះអ្នកដែលបង្កើត និងផ្សព្វផ្សាយនូវព័ត៌មានមិនពិតករណី Covid19»។

វិធានការរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងស្របពេលដែល បណ្តាញសង្គម និងអនឡាញមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតកាន់តែច្រើន ពាក់ព័ន្ធនឹងជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាចកាន់តែខ្លាំងលើជំងឹនេះ។

ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល រហូតមកដល់់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ-១៩ តែ១ករណីប៉ុណ្ណោះ ក្នុងនោះ១ករណីលើខ្លួនជនជាតិចិន ដែលជះសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងមួយករណីទៀត លើជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប៕

អត្ថបទទាក់ទង