ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឱ្យទំហំពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឱ្យទំហំពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឱ្យទំហំពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការងារមួយចំនួនជាមួយលោក រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនលោកប្រធានាធិបតីពីការឯកភាពគ្នាក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដើម្បីការពារលើការវិនិយោគទាំងសងខាងជាពិសេសកម្ពុជាស្វាគមន៍អ្នកវិនិយោគរបស់ប៊ុលហ្ការីទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

លោក បានលើកឡើងថា លោកពិតជាចង់ឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ លើសពីនេះ ក៏ចង់ឃើញអ្នកទេសចរមានការកើនឡើង ហើយប្រជាជននៃប្រទេសទាំងពីរជាដៃគូដ៏ល្អ និងរឹងមាំ ដោយសារមានទំនាក់ទំនងយូរលង់ណាស់មកហើយ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានវប្បធម៌ និងអរិយធម៌ចំណាស់ដូចគ្នាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា លោក បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប៊ុលហ្ការីជាលើកដំបូងពេលលោកមានអាយុ ២៧ឆ្នាំក្នុងពេលធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ ឥឡូវ ៣៥ឆ្នាំក្រោយ លោក បានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។ លោក បានគូសបញ្ជាក់ថា នៅពេលនោះប្រទេសប៊ុលហ្ការី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយពេលនោះប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា នៅពេលនោះកម្ពុជា និងប៊ុលហ្ការី មានស្ថានទូតនៅប្រទេសទាំងពីរ ហើយបច្ចុប្បន្នប្រទេសទាំងពីរកំពុងពន្លឿនឱ្យមានស្ថានទូតរវាងប្រទេសទាំងពីរឡើងវិញ។ ពាក់ព័ន្ធលើការវិនិយោគ និងពាណិជ្ជកម្មវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យមានកិច្ចសហការកើនឡើងមួយកម្រិតទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

អត្ថបទទាក់ទង