ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីការទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីការទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីការទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចផ្ដាច់មុខ ក្នុងកិច្ចការពារ ថែរក្សាអធិបតេយ្យ និងសន្ដិសុខជាតិ ដែលផ្ដល់ដោយច្បាប់។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបទៅនឹងអ្នកដែលតាំងខ្លួនជាអ្នកវិភាគសង្គមរឿងនយោបាយ ស្ដីពីអំពីបំណងទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក។

ក្នុងសំណេរនោះ លោកបានបញ្ជាក់ថា បំណងនៃការទិញយន្ដហោះ គឺមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធ សម្រាប់កងយោធពលខេមរភូមិន្ទនោះទេ ហើយថែមទាំងនឹងអាចឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយ ដែលកើតឡើងពីសភាពការមិនច្បាស់លាស់ នៃសណ្ដាប់ធ្នាប់ពិភពលោកផងដែរ។

លោកបានបន្ថែមថា ការទិញយន្ដហោះ ក៏ជាសេចក្ដីសម្រេចចិត្ត និងកិច្ចប្តេជ្ញា ពង្រឹងកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រទេសឆែក ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ៕

អត្ថបទទាក់ទង