ខ្មែរប៉ុស្ដិ៍ Close

អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់អតីតបក្សប្រឆាំង ២នាក់ទៀត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់អតីតបក្សប្រឆាំង ២នាក់ទៀត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់អតីតបក្សប្រឆាំង ២នាក់ទៀត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប្រមូលផ្ដុំ ដើម្បីផ្សព្វផ្សាយផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាំជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាព ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី។

មន្ដ្រីនគរបាលជាន់ខ្ពស់ បានប្រាប់ឲ្យដឹងថា បុគ្គលទាំង ២នាក់ ម្នាក់ឈ្មោះ អន សាវេន និងម្នាក់ទៀតឈ្មោះ លី គឹមហ៊ាង​ ត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យចូលខ្លួន ដោយចោទថា បានប្រព្រឹត្តបទល្មើស «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៥៣ និងមាត្រ ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទទាក់ទង