ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទិវា​ទទួល​ទាន​អំបុក​​​ថ្ងៃ​ទី​៩​ វិច្ឆិកា​ គឺ​ជាកម្លាំង​មហាសាមគ្គី​ជាតិ​ ដើម្បី​ការពាជាតិ​ សាសនា​ ព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 62
ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទិវា​ទទួល​ទាន​អំបុក​​​ថ្ងៃ​ទី​៩​ វិច្ឆិកា​ គឺ​ជាកម្លាំង​មហាសាមគ្គី​ជាតិ​ ដើម្បី​ការពាជាតិ​ សាសនា​ ព្រះមហាក្សត្រ ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទិវា​ទទួល​ទាន​អំបុក​​​ថ្ងៃ​ទី​៩​ វិច្ឆិកា​ គឺ​ជាកម្លាំង​មហាសាមគ្គី​ជាតិ​ ដើម្បី​ការពាជាតិ​ សាសនា​ ព្រះមហាក្សត្រ

ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​មេឧ​ទ្ទាម​ក្បត់​ជាតិ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិ​កា ត្រូវ​បាន​លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន បក​អាក្រាត ​និង​បន្សាប​ឱ្យ​រលាយ​សាប​សូន្យ​ដូច​អំបិល​ត្រូវ​ទឹក​យ៉ាងអា​ម៉ាស​ ក្រោយ​ពី​ការ​ថ្លែង​សារ​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ​អំពាវ​នាវ​ឱ្យប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ទទួល​ទាន​អំបុក​គ្រប់​ៗគ្នា និង​គ្រប់​ទី​កន្លែង​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​​១២ ខែវិច្ឆិកា​ ខាង​មុខ​នេះ​។​

ដូច​កាល​ពី​អំឡុ​ងខែ​​មិថុនា​​កន្លង​ទៅ​ដែរ​ មេ​ឧទ្ទាម​ក្បត់​ជាតិ​ និង​គូ​ក​ន​ បាន​ប្រើ​ឧបាយកល​ជួប​ជុំ​​អ្នក​រួម​គំនិត​ក្បត់​ជាតិ​ចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ឱ្យ​​​ទទួល​ទាននំ​បញ្ចុក ដើម្បី​សាកល្បង​ប្រមូលផ្តុំ​កម្លាំង​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ងើប​បះ​បោរ​ ក្នុង​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបា​ល ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​​បុរស​ខ្លាំង​ខាង​យុទ្ធសាស្ត្រ​ លោក​ ហ៊ុន​ សែន​ បំផ្លាញ​ផែនការ​ប្រមូល​ផ្តុំ​នោះ​បាន​ដោយ​ជោគ​ជ័យ​ផង​ដែរ​។​

មក​ដល់​ពេល​បច្ចុប្ប​ន្ននេះ​ ដោយ​សារ​តែ​មហិ​ច្ឆិ​តា​ចង់​បាន​ឡើ​ងកា​ន់អំ​ណាច​ផ្ទាល់​ខ្លួន មេឧទ្ទាម​ក្បត់​ជាតិ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ប្រើ​ល្បិច​ប្រមូល​ផ្តុំក​ម្លាំង​បះបោ​រដដែ​លនេះ​ ដោយ​យកលេស​នៃ​ការ​វិល​ត្រឡប់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២​០១៩​ ជា​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​មក​ហែរ​ហម​ទទួល​ខ្លួន​​ដើម្បី​ឱ្យ​មាន​ចលាចល​សង្គម​ ក្នុង​បំណង​គេច​វេស​ពី​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​។ ​ប៉ុន្តែ សម្រា​ប់​អ្នក​តាម​ដានស្ថានការណ៍ និងប្រជាពលរដ្ឋ ទូទៅ​នៅកម្ពុជាសុទ្ធតែបានដឹងថា​ទណ្ឌិតក្បត់ជាតិ និង​គូកន​ បាន​ឃោស​នា​អំពី​លេសនៃ​ការវិលម​កកម្ពុជា​វិញនៅថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ គឺ​ពិត​ជា​ផែនការ​ដ៏​គំរក់​ដើម្បី​មក​ដណ្តើម​អំណាច​តាម​បែប​មិន​ប្រជា​ធិបតេយ្យ ​ដែល​ជាឆ្នួន​បញ្ឆេះ​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​សារ​ជាថ្មី ​ហើយ​ជា​អំពើ​ដែល​ផ្ទុយ​ពី​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ​ដែល​ជា​ច្បាប់​​កំពូល​ថែម​ទៀត​។ ​​ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​បង្រ្កាប​ឧបាយ​កល​ដ៏​គំរក់​នេះ​ដោយប្រើ​វិធី​សាស្ត្រត្រ​ជាក់ ​​តែមុតស្រួច​តប​ទៅ​វិ​ញ​ប្រកប​ដោយ​ប្រសិទ្ធ​ភា​ព​ ដោយ​​ការអំពាវនាវ​រួមគ្នាជាមួយប្រជាពលរដ្ឋទទួលទានអំបុកនៅទូទាំងប្រទេសជំនួស​វិញ​ ដើម្បី​ការ​ពារ​ជាតិ​ សាស​នា​ ព្រះ​មហា​ក្ស​ត្រ​ ជា​ពិសេស​ការ​ពារ​សុខ​សន្តិភាព​ជំនួ​សវិញ​។

គេនៅចាំបានថា បន្ទាប់ពីការរត់ទៅសុំអង្វរឱ្យបរទេសដាក់សម្ពាធគំរាមដកពន្ធអនុគ្រោះ EBA នៅ​អឺរ៉ុប និងពន្ធ G​SP ​នៅអា​មេរិក​គ្មាន​ប្រសិ​ទ្ធភា​ព ដល់​ប្រក្រតីភាព​ និង​ការ​អភិ​វឌ្ឍរ​បស់​កម្ពុជា​មក​ ពួក​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​រត់​ចោល​ស្រុក​នេះ​​បាន​ប្តូរ​យុទ្ធសាស្ត្រ​​ និង​​ប្រើ​ឧបាយ​កល​ញុះញង់​ពលរ​ដ្ឋ និង​​កម្លាំង​​ប្រដាប់​អាវុធ​ឱ្យ​ប្រើ​អំពើ​ហិង្សា​​វិញ​​ម្តង​​ដើម្បី​ផ្លាស់​ប្តូរ​របប​រាជានិយម​តែម្តង​ តាម​​រយៈ​​​ការ​​​វាយ​​​ប្រហារ​ទៅ​​លើ​​ស្ថាប័ន​ព្រះមហាក្សត្រ​​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គោរព​ស្រឡាញ់​ដោយ​ជំរុញ​ឱ្យ​អង្គ​ព្រះមហាក្ស​ត្រដាក់រាជ្យ និងប្រើថវិកាទិញទឹកចិត្ត និង​ញុះញង់​កងទ័ព​ឱ្យ​ប្រឆាំង​និង​រដ្ឋ​អំណាច​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ដែល​ទង្វើ​នេះ​គឺ​ពិត​ជា​ផែន​ការ​​ផ្លាស់ប្តូ​ររប​បរាជានិយម និង​​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ដោយ​កា​រ​ធ្វើ​រដ្ឋ​ប្រហារ​យ៉ាងពិ​ត​ប្រាកដ​ ហើយ​​ដែល​ទង្វើ​នេះ​ច្បា​ប់នៅក​ម្ពុជា មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​។​ មាន​ភស្តុតាង​កាន់​តែ​ច្រើន​ឡើង​ៗ​ ដែល​ឆ្លុះប​ង្ហាញ​ឱ្យ​​ឃើ​ញ​​ថា​មេក្លោង​ក្បត់ ជាតិ​ និង​គូកន​​ពិត​ជា​កំពុង​ធ្វើរ​ដ្ឋ​ប្រ​ហា​រ​បំ​ផ្លាញ​ជាតិ​ខ្លួន​ឯង គឺ​កា​រ​ញុះញង់​ប្រជាជ​ន​ឱ្យ​ងើប​ឈ​រ​បះបោ​រ​​ ការ​បំផុស​កងក​ម្លាំងប្រ​ដាប់អាវុធ​ឱ្យបះបោ​រ ការ​បំផុ​ស​កំហឹង​ពលករ​ក្រៅ​ប្រទេស​ឱ្យ​បះបោ​រ ការ ប្រមាថ​ធ្ង​ន់ធ្ងរ​ដល់​អង្គព្រះ​មហា​ក្ស​ត្រ និង​ការ​រៀប​ចំ​ត្រៀម​ថ​វិ​កា​ទិញ​ទឹក​ចិត្ត​​ជន​ស្ម័គ្រ​ស្លាប់​នៅ​ក្នុង​ផែន ការ​រ​ដ្ឋ​ប្រហារ​នោះ​ទៀត​ផង​។ ទង្វើ​ដណ្តើម​អំណាច​ដោយ​កំរោល​បែប​នេះ​ គឺ​ពិ​ត​ជា​បាន​ដើរ​ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​ ហើយ​ត្រូវ​បាន​លោ​កស្រី​ រ៉ូណាស្មីត អ្នករាយការណ៍​ពិសេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ប្រកាស​មិន​គាំទ្រ​ផងដែ​រ។​ ការជ្រើសរើស​មេដឹកនាំ​ប្រទេស​គឺ​ត្រូវ​ធ្វើ​តាម​រយៈ​ការ​បោះឆ្នោ​តដែល​មាន​កាលបរិ​ច្ឆេទ​កំណត់ច្បា​ស់លា​ស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញរៀ​ងរាល់​៥ឆ្នាំ​ម្តង​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ គឺ​មិនមែ​នជា​ការកេណ្ឌ​ប្រជាពល​រដ្ឋម​កធ្វើបាតុ​កម្ម​ ទម្លាក់​នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​ ហើយ​លើក​ខ្លួន​ឯង​ និង​គូកន​ ឱ្យ​ឡើង​កាន់អំ​ណាចជំ​នួស​នោះ​ទេ។​

ជារួម សម្តីប្រមាថអង្គព្រះមហាក្សត្រជាសាធារៈ អំពើញុះញង់ប្រជាពលរដ្ឋឱ្យបះបោរ និង​សកម្មភាព​ចលនា​កង​ទ័ព​ឱ្យ​ផ្តាច់​ខ្លួន​ ​របស់​មេឧ​ទ្ទា​ម​ក្រៅ​ច្បាប់​ និង​គូកន​ គឺ​ជាអំ​ពើក្ប​ត់ជាតិ​ សាសនា ព្រះម​ហាក្សត្រ​​ដែល​មិនអា​ចអត់​ឱន​ឱ្យបាន​ឡើយ ​ហើយ​ជនទាំង​ឡាយ​ណា​ចូល​រួម​នៅ​ក្នុង​អំពើ​ក្បត់​ជាតិ​​ជាមួយ​ក្រុម​ឧទ្ទាម​ទាំង​នោះ ​គឺ​ពិត​ជា​បាន​ប្រព្រឹត្តិ​នូវ​បទល្មើស​ពី​បទ​រួម​គំនិត​ក្បត់​ហើយ​ត្រូវ​តែ​ចាប់​បញ្ជូន​មក​អនុ​វត្តច្បា​ប់​ដោយ​គ្មាន​ការ​លើក​លែង​ទោស​ជា​ដា​ច់​ខាត​ ព្រោះ​ការ​ចូល​រួមអនុវត្ត​​នៅ​ក្នុង​ផែន​ការ​នៃ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នោះ​ គឺ​ពិត​ជា​អំពើបំផ្លាញ​នូវ​សន្តិ​សុខសង្គម​ សណ្តាប់​ធ្នា​ប់​​​ជាតិ​​​​​​។

ផ្ទុយ​មក​វិញ​ក្នុង​នាមយើង​ជា​​ប្រជាពលរដ្ឋ​ដែល​គោរព​ ស្រឡាញ់​របប​រាជានិយម​ យើង​ត្រូវ​រួម​គ្នា​ជ្រោង​ទង់​សន្តិភាព​ដែល​យើង​កំពុង​ទទួល​បាន​ផ្លែ​ផ្កា​ដូច​សព្វ​ថ្ងៃ​ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឱ្យ​កាន់​តែ​សម្បូរណ៍​សប្បាយ​ ដោយ​មិន​ត្រូវ​ជឿ​លើ​ការ​អូស​ទាញ​របស់​ក្រុម​ជន​ក្បត់​ជាតិ​ ក្បត់​ព្រះ​មហាក្សត្រ​ ដែល​មាន​មេឧទ្ទាម​ក្រៅ​ច្បាប់​ជាមេក្លោង​នោះ​ឡើយ។​ ជាង​នេះ​ទៀត​ ដើម្បី​សេចក្តី​សុខ​របស់​ខ្លួន​យើង​ ក្រុម​គ្រួសារ​យើង​ កូន​ចៅ​យើង​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​បន្ត​ផ្សព្វ​ផ្សាយ​នូវ​ការអំពាវ​នាវ​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​អប​អរ​សារទរ​ទិវា​បុណ្យជាតិ​របស់​យើង​តាម​រយៈ​ការ​ចូល​រួម​ទទួល​ទាន​អំបុក​សន្តិភាព​ទាំង​អស់​គ្នា​ ចាប់​ពី​​​​ថ្ងៃទី​​៩ វិច្ឆិកា​ រហូត​ដល់​​ថ្ងៃ​ទី​១២ វិច្ឆិកា​ ដើម្បី​បង្ហាញ​នូវ​សាមគ្កីភាព និងភាព​សុខដុរមនា​របស់​បង​ប្អូន​នៅក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ ​និង​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប ​ សំពះព្រះ​ខែ​​ និងអក​អំបុក ដែល​ជា​ប្រពៃ​ណី​របស់​ជាតិ​យើង​ ហើយ​សូម​បង​ប្អូន​យល់​​​ថា «​ទិវា​ទទួល​ទាន​អំបុក​​​ថ្ងៃ​ទី​៩​ វិច្ឆិកា​ គឺ​ជាកម្លាំង​មហាសាមគ្គី​ជាតិ​ ដើម្បី​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ» យើង​៕​

ដោយ៖ សួន ចំរើន​

អត្ថបទទាក់ទង