ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវស្ថានទូតអាមេរិកបញ្ជាក់កម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាយោធា West Point

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2350
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវស្ថានទូតអាមេរិកបញ្ជាក់កម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាយោធា West Point លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវស្ថានទូតអាមេរិកបញ្ជាក់កម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាយោធា West Point

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានអំពាវនាវដល់ស្ថានទូតអាមេរិក ឲ្យបញ្ជាក់អំពីកម្រិតសញ្ញាបត្ររបស់កូនប្រុសច្បងលោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសាលាដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លើយតបទៅលោក អ៊ុំ សំអាន ដែលបានងឿងឆ្ងល់រឿងខ្លួន មិនអាចប្រលងជាប់នៅ West Point ដូចលោក ហ៊ុន ម៉ាណែត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឲ្យអ្នកដែលមានចម្ងល់លើបញ្ហានេះ ពិសេសក្រុមដែលមាននិន្នាការប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៉ី ផ្ទាល់តែម្ដង ដែលបានមាក់ងាយមកលើកម្រិតសិក្សារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវទៅសួរស្ថានទូតអាមេរិក ឬសាលា West Point ដើម្បីស្រាយនូវចម្ងល់ទាំងអស់នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយយោងទៅតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសាលា West Point នៅពេលដែលលោកធ្លាប់ទៅកាន់ទីនោះថា ក្នុងមួយឆ្នាំ មានកៅអីតែ១០ប៉ុណ្ណោះសម្រាប់និស្សិតសបរទេស ហើយក្នុងនោះនៅឆ្នាំដែលលោក ហ៊ុន ម៉ាណែត ប្រឡងចូលសាលានេះមាននិស្សិតបរទេសតែ៨នាក់ប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងអ្នករិះគន់ និងមាក់ងាយលើកម្រិតសិក្សារបស់លោក ហ៊ុន ម៉ាណែតនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា កូនប្រុសរបស់សម្ដេចគ្មានពេលទៅឆ្លើយឆ្លង ឬតបតជាមួយអ្នកទាំងអស់នោះឡើយ ព្រោះលោកមានការងារជាច្រើនណាស់ ដែលត្រូវធ្វើប្រចាំថ្ងៃដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់ការអប់រំមិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសណានោះទេ សុទ្ធតែមានការតម្រូវផ្សេងៗគ្នាហើយក៏សុទ្ធតែមានគុណភាពដូចគ្នាដែរ៕

អត្ថបទទាក់ទង