ខ្មែរប៉ុស្ដិ៍ Close

ពិធីបើកសិក្ខាសាលាស្ដីពី «ការផ្ដល់សុពលភាព និងការយល់ព្រមលើសេចក្ដីព្រាងនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាលើកទី២»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 701
ពិធីបើកសិក្ខាសាលាស្ដីពី «ការផ្ដល់សុពលភាព និងការយល់ព្រមលើសេចក្ដីព្រាងនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាលើកទី២»ពិធីបើកសិក្ខាសាលាស្ដីពី «ការផ្ដល់សុពលភាព និងការយល់ព្រមលើសេចក្ដីព្រាងនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាលើកទី២»

នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃចន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការផ្ដល់សុពលភាព និងការយល់ព្រមលើសេចក្ដីព្រាងនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាលើកទី២»។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNRC) លោកស្រី Carin Salerno នាយិកាទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) លោក Magnat Julien អ្នកឯកទេសជាន់ខ្ពស់លើមុខជំនាញ និងការងារនៃក្រុមការងារសមរម្យនៃអង្គការអន្តរជាតិខាងការងារប្រចាំទីក្រុងបាងកក (ILO) លោក Fabien Dutasta អ្នកពិគ្រោះយោបល់អន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) លោកស្រី អេង សុភាព អគ្គលេខាធិការសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) រួមទាំងលោក ជួន មុំថុល សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) លោកអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានទាំង០៦ នៃអគ្គនាយកដ្ឋាន អ.ប.វ នាយក ឬតំណាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន និយោជក តំណាងសហជីព និងតំណាងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផងដែរ៕

អត្ថបទទាក់ទង