មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស៖ កងទ័ពត្រូវការពារ និងប្រឆាំងដាច់ខាត ចំពោះក្រុមទុច្ចរិតដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស៖ កងទ័ពត្រូវការពារ និងប្រឆាំងដាច់ខាត ចំពោះក្រុមទុច្ចរិតដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស៖ កងទ័ពត្រូវការពារ និងប្រឆាំងដាច់ខាត ចំពោះក្រុមទុច្ចរិតដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

​នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង ប្រចាំការបញ្ជាការដ្ឋានអង្គរក្ស បានជម្រុញដល់កងកម្លាំងត្រូវការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងប្រឆាំងដាច់ខាតចំពោះក្រុមទុច្ចរិត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ឯក ឌៀង សារុន លើកឡើងដូចនេះ នៅក្នុងប្រជុំដកពិសោធន៍ការងារធានា របស់កងអន្តរាគមន៍ទ័ពពិសេស២៤៦ និងបូកសរុបរបាយការណ៍ការងារ តាមអង្គភាព និងដាក់ទិសដៅបន្ត ដើម្បីអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ សម្រាប់បម្រើការងារជូនអង្គភាព។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង តាមកងអន្តរាគមន៍​ និង នាយការិយាល័យប្រចាំការបន្ទាយស្វាយរលំ។

លោកឧត្តមសេនីយ៍ឯក ក៏បានធ្វើការពន្យល់បន្ថែមទៀតពីគុណតម្លៃក៏ដូចជាសារៈសំខាន់ នៃសន្តិភាពសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តង ហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាល់ការអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការមួលបង្កាច់ការលាបពណ៌បង្កចលាចល និងអស្ថិរភាពឥតឈប់ឈរ រហូតធ្វើឱ្យមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន ស្នើដល់តុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាត់វិធានការផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរលើទណ្ឌិតរូបនេះ។

ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ឯករូបនោះ ក៏បានលើកទឹកចិត្តដល់កងទ័ពទាំងអស់ ត្រូវខិតខំហ្វឹកហាត់ និងថែទាំសុខភាពឲ្យបានល្អប្រសើរផងដែរ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង