ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខសន្តិភាព និងស្ថិរភាពពេញលេញ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើង អាចធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខសន្តិភាព និងស្ថិរភាពពេញលេញ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើង អាចធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខសន្តិភាព និងស្ថិរភាពពេញលេញ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើង អាចធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌថ្ងៃទី៣ តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួន បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសក្នុងការប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរនៅក្នុងប្រទេសជាតិបានប្រកបដោយក្តីសប្បាយសោមន្យរីករាយជួបជុំជាមួយញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕

អត្ថបទទាក់ទង