ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋ៤០០គ្រួសារ មកពីឃុំទាំង៨ក្នុងស្រុកចំការលើ បានទទួលអំណោយស្បៀងអាហារ សម្តេចតេជោ ហ៊ុន សែន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 632
ប្រជាពលរដ្ឋ៤០០គ្រួសារ មកពីឃុំទាំង៨ក្នុងស្រុកចំការលើ បានទទួលអំណោយស្បៀងអាហារ សម្តេចតេជោ ហ៊ុន សែនប្រជាពលរដ្ឋ៤០០គ្រួសារ មកពីឃុំទាំង៨ក្នុងស្រុកចំការលើ បានទទួលអំណោយស្បៀងអាហារ សម្តេចតេជោ ហ៊ុន សែន

ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពីឃុំទាំង៨ រួមមានឃុំបុសខ្នុរ ៦០គ្រួសារ ឃុំតាអុង ៥០គ្រួសារ ស្វាយទាប ៥០គ្រួសារ ឃុំល្វាលើ ៤០គ្រួសារ ឃុំចំការអណ្តូង ៤០គ្រួសារ ឃុំតាប្រុក ៤០គ្រួសារ ឃុំស្ពឺ ៦០គ្រួសារ និងឃុំជ័យយោ ៦០គ្រួសារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលពិធីប្រគល់ជូនអំណោយដល់ពលរដ្ឋនេះ ធ្វើឡើងក្រោមធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ។

ឯកឧត្តម ខ្លូត ចិន្តា បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់នេះ ដែល ជានិច្ចកាល សម្តេចតែងតែយកចិត្ដទុកដាក់ចំពោះ សុខទុក្ខ ជីវភាព និងសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង ។

នាឱកាសចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះ ឯកឧត្តម ខ្លូត ចិន្តា បានគូសបញ្ជាក់ថា ដើម្បីរក្សាឱ្យបាននូវស្ថេរភាព សង្គម យើងទាំងអស់គ្នា ត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤ចំណុចសំខាន់ៗរួមមាន÷ ១-រក្សាអោយបាននូវសុខសន្តិភាពទោះដូរដោយតម្លៃណាក៏ដោយ. ២-រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ. ៣-រាល់បញ្ហាក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាយការណ៍ ជូនអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីមានការដោះស្រាយអោយទាន់ពេលវេលា. ៤-ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការគាំទ្រសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អំណោយស្បៀងអាហាររបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋទាំង ៤០០គ្រួសារ ខាងលើរួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ , និងត្រីខ ៕

(ប្រភពៈមន្ទីរព័ត៌មានខេត្តកំពង់ចាម)

អត្ថបទទាក់ទង