ខ្មែរប៉ុស្ដិ៍ Close

លោក សួន សេរីរដ្ឋា បបួលលោក សម រង្ស៊ី ភ្នាល់ដាក់ «ជីវិតនយោបាយ» ថាទណ្ឌិតនេះមិនហ៊ានចូលស្រុកនោះទេ ដោយហៅលោក សម រង្ស៊ី ថាជា «សំផឹងនយោបាយ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 34
លោក សួន សេរីរដ្ឋា បបួលលោក សម រង្ស៊ី ភ្នាល់ដាក់ «ជីវិតនយោបាយ» ថាទណ្ឌិតនេះមិនហ៊ានចូលស្រុកនោះទេ ដោយហៅលោក សម រង្ស៊ី ថាជា «សំផឹងនយោបាយ» លោក សួន សេរីរដ្ឋា បបួលលោក សម រង្ស៊ី ភ្នាល់ដាក់ «ជីវិតនយោបាយ» ថាទណ្ឌិតនេះមិនហ៊ានចូលស្រុកនោះទេ ដោយហៅលោក សម រង្ស៊ី ថាជា «សំផឹងនយោបាយ»

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសបបួលលោក សម រង្ស៊ី អតីត ប្រធានគណបក្សប្រឆាំងភ្នាល់ដាក់ជីវិតនយោបាយ។ ក្នុងការភ្នាល់នេះ លោក សួន សេរីរដ្ឋា បានជឿជាក់ថា លោក សម រង្ស៊ី នឹងភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ហើយនឹងមិនហ៊ានចូលស្រុកជារៀងរហូត ដរាបណា គ្មានការស្នើសុំលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន។

ក្នុងករណីនេះ លោកបានដាក់លក្ខខណ្ឌក្នុងការភ្នាល់ថា បើលោក សម រង្ស៊ី ហ៊ានចូលស្រុកដោយគ្មានការលើកលែងទោស លោក សួន សេរីរដ្ឋា សុខចិត្តបញ្ចប់ជីវិតនយោបាយ តែបើលោកមិនហ៊ានវិញ លោក សម រង្ស៉ី ត្រូវតែបញ្ចប់ជីវិតនយោបាយរបស់ខ្លួនវិញ។

លោក សួន សេរីរដ្ឋា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំថា សំផឹងនយោបាយដូច សម រង្ស៊ី បើលោក ហ៊ុន សែន មិនធ្វើសំណើសុំលើកលែងទោសឱ្យទេ គឺមិនហ៊ានវិលចូលស្រុកជារៀងរហូត ហើយបានត្រឹមតែឡែៗនៅក្រៅស្រុកប៉ុណ្ណឹង។ ទោះជាចាញ់ភ្នាល់ជាមួយនឹង លោក ហ៊ុន សែន ក៏ សម រង្ស៉ី មិនគោរពពាក្យសម្តីដែរ»។ លោកបានបន្តទៀតថា «ខ្ញុំ ប្រើពាក្យ “ជារៀងរហូត” គឺសំផឹងនយោបាយដូច សម រង្ស៊ី នេះមិនហ៊ានចូលស្រុកដោយគ្មានសំណើសុំលើកលែងទោសពីលោក ហ៊ុន សែន ទេ។ ខ្ញុំភ្នាល់ដាក់ជីវិតនយោបាយ បើខាងណាចាញ់ គឺឈប់ធ្វើនយោបាយ! ហើយការភ្នាល់នេះគ្មានកំរឹតពេលវេលាទេ។ ហ៊ាន ឬមិនហ៊ាន?»។

សូមបញ្ជាក់ថា ការចេញមុខភ្នាល់របស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចលើកលែងទោសដល់លោក កឹម សុខា នោះ លោក សម រង្ស៊ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខ នោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ ដោយចូលឱ្យសមត្ថកិច្ចចាប់ខ្លួនដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។

ភ្លាមៗ ឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសតាមរយៈ បណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ លោកបានកំណត់ថា បើសិន​ សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឱ្យចាប់ខ្លួនដើម្បីអនុវត្តទោសបន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ៕

អត្ថបទទាក់ទង