ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញបទចម្រៀង «ទ្រនំកោះថ្ម» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញបទចម្រៀង «ទ្រនំកោះថ្ម» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញបទចម្រៀង «ទ្រនំកោះថ្ម» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ទោះបីជារបបប្រល័យពូជសាសន៍ប៉ុលពត បានរលាយសូន្យអស់រយៈពេល ច្រើនទសវត្សមកហើយក្តី ប៉ុន្តែអនុស្សាវរីយ៍ និងសកម្មភាពលះបង់សាច់ ស្រស់ឈាមស្រស់របស់វីរជនខ្មែរជំនាន់មុន ក្នុងការផ្តួលរំលំរបបប្រល័យ ព្រៃផ្សៃនេះ នៅតែដកជាប់ក្នុងក្រអៅបេះដូងខ្មែរជាប់ជានិច្ច ជាពិសេស វីរៈជនដ៏អង់អាចក្លាហាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាវីរជន ខ្មែរដែលដឹកនាំរំដោះប្រជាពលរដ្ឋ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្ហាញអំពីខ្លឹមសារនៃបទចម្រៀងមួយបទ មានចំណងជើងថា «ទ្រនំ កោះថ្ម» នៅលើបណ្តាញផ្សព្វផ្សាយសង្គម Facebook Page Samdech Hun Sen Cambodian Prime Minister។ ខ្លឹមសារនេះបទនេះ គឺជារឿងរ៉ាវ ពិតរបស់បងប្អូន រីរជន ស្នេហាជាតិទាំងអស់ ដែលបានឆ្លងដែនឆ្ពោះទៅផ្តួល រំលំរបបប្រល័យ ពូជសាស៍ ប៉ុល ពត ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្មេងចាស់ និងប្រទេសជាតិឲ្យមានសុខសន្តិភាពមកទល់សព្វថ្ងៃ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃបទ «ទ្រនំកោះថ្ម» ដែលបង្ហាញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ផ្តើម៖ អកវិល……មកចូលទ្រនំ តាយាយមាអ៊ុ កោះថ្មមនោរម្យយើងជុំជាតិហើយ…….។
I. ឱណាថ្ងៃ២០មិថុនា ឱណាចាពុំ…..ភ្លេចឡើយជាង៤០ឆ្នាំហើយ ឱកោះថ្មអើយ នៅឡើយអនុស្សា។
II. ឱណាកោះអើយកោះថ្ម (២) អ្នកល្អ…..ម្លេះណា ពុកម៉ែយាយតាករុណាមេត្រី
R. ពីឆ្នាំ១៩៧០គត់ (២) ប្រវត្តិ…….អតី ដល់២០១៨ ឱកោះថ្មអើយ៤៨ ឆ្នាំផ្លាយ។
R. ឱណាដូចបងដូចប្អូន (២) ដូចកូន និងឪពុកម្តាយ រមនាចិត្តកាយ ឱណាថ្លៃអើយ គ្មានថ្ងៃណាឡើយ
ផ្តើម៖ ទិវានៃការចងចាំ ឆ្ពោះទៅការផ្ដួលរំលំរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃហើយ
III. ឱណាចាប់ផ្ដើម ចេញពីកោះថ្ម (២) ភ្លៀងផ្គរ… ឥតស្បើយ ម៉ោង១០យប់ហើយ រងាខ្លាំងណាស់។
IV. ឱណាឆ្លងព្រំដែនហើយ(២) អង្គុយចាំ អើយថ្ងៃរះ ម៉ោង៨ច្បាស់កំណត់ទិសដៅទៅ
R. ឱណាឆ្លងដែនសែននឹក(២) ព្រៃព្រឹក …..ធ្លាប់នៅភរិយាពាលពៅ អូនអើយអូននៅ កំព្រាស្វាមី
R. ទឹកភ្នែករាប់លានដំណក់ (២) ស្រកស្រោចដែនដីតស៊ូដើម្បីរំដោះទឹកដី ប្រជាជនក្មេងចាស់
បញ្ចប់៖ អកវិលមកចូលទ្រនំ ក្រោយពីផ្ដួលរំលំៗ របបប្រល័យពូជសាសន៍៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

https://youtu.be/C86a5e7cOrE

អត្ថបទទាក់ទង