លិខិតមិត្តអ្នកអាន៖ កាន់លិខិតឆ្លងដែនអ្វីក៏ដោយ អាជ្ញាធរខ្មែរនៅតែចាប់ខ្លួន ព្រោះអាជ្ញាធរខ្មែរអនុវត្តន៍ច្បាប់លើទឹកដីខ្មែរ
ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី មិនសមមានជាសញ្ជាតិខ្មែរសោះឡើយ ព្រោះតាមរយៈនៃសកម្មភាពបង្កើតបដិវត្តន៍ពណ៌ ការបង្អាប់ជាតិសាសន៍ខ្មែរផ្គាប់ចិត្តបរទេស យកបរទេសធ្វើម៉ែឪ ញុះញង់ឱ្យខ្មែរស្អប់ជាតិសាសន៍ឯង មានចេតនាបង្ករភាពវឹកវរដល់ប្រទេសខ្មែរ និងប្រជាពលរដ្ឋខ្មែរនោះ។
ម្យ៉ាងទៀតទណ្ឌិត សម រង្ស៉ី ពីដើមរៀងមកនៅស្រុកខ្មែរតិចជាងនៅបរទេស ព្រោះ សម រង្ស៉ី មានសញ្ជាតិបរទេសមួយទៀត។ ដូច្នេះហើយទណ្ឌិត សម រង្ស៉ី មិនដែលស្គាល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងមិនបានយល់ថា ប្រជាពលរដ្ឋខ្មែរត្រូវការអ្វីនោះទេ សូម្បីសេចក្តីសុខសុខសន្តិភាពដែលប្រជាពលរដ្ឋខ្មែរកំពុងរក្សាក៏ទណ្ឌិត រង្ស៉ី តែងតែមានចេតនារៀបចំផែនការបំផ្លាញដែរ។
បើពីនិត្យលើទិដ្ឋភាពច្បាប់ និងទង្វើទាំងនេះ ទណ្ឌិត រង្ស៉ី បានប្រព្រឹត្តនូវទង្វើក្បត់ជាតិដែលច្បាប់ និងប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឱ្យបានឡើយ។
ដោយសារតែមិនយល់ច្បាស់ពីបំណងប្រាថ្នាស្រលាញ់សន្តិភាពពីសំណាក់ប្រជាពលរដ្ឋខ្មែរនេះហើយទណ្ឌិត សម រង្ស៉ី តែងតែយល់ខុសថា ពាក្យដែលគេខិតខំភូតកុហកតាមបណ្តាញសង្គមហ្វេសបុកនិយាយច្រើនលើកច្រើនសារថា ចូលកម្ពុជាថ្ងៃនេះ ថ្ងៃនោះរាប់ភ្លេចនោះ ជាមោទនភាពខ្លួន ធ្វើឱ្យទណ្ឌិត រង្ស៉ី មានជំងឺតួឯក គិតមមើមមាយម្នាក់ឯងយល់សប្តិទាំងថ្ងៃថា ប្រជាពលរដ្ឋរង់ចាំស្វាគមន៍។ និយាយដល់ត្រង់នេះខ្ញុំពិតជាអស់សំណើចណាស់ ខណៈប្រជាពលរដ្ឋខ្មែរមិនចង់ឮឈ្មោះទណ្ឌិតនេះទៀតឡើយ ប្រជាពលរដ្ឋស្គាល់ល្បិចដល់ក្រយ៉ៅដូច្នេះមានតែគុក និងខ្នោះតែប៉ុណ្ណោះដែលអាចព្យាបាលជំងឺតួឯកទណ្ឌិត សម រង្ស៉ី បាន។
ជាក់ស្តែងចុងក្រោយនេះនិយាយដដែលៗថា នឹងមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០១៩ ខណៈខ្លួនមានទោសជាប់ពេញខ្លួន ច្បាប់កំពុងតែចាំអនុវត្តន៍ចាប់បញ្ចូលគុក។
ទណ្ឌិត សម រង្ស៉ី ដែលមានសញាតិជាខ្មែរ ប៉ុន្តែចង់បង្ករសង្គ្រាមឱ្យខ្មែរ ធ្លាប់បានមើលងាយច្បាប់កម្ពុជា មើលងាយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ទណ្ឌិត សម រង្ស៉ឺ យល់ខុសថា ខ្លួនអាងមានលិខិតឆ្លងដែនបរទេស ប្រើលិខិតឆ្លងដែនបរទេស ច្បាប់របស់កម្ពុជាមិនអាចធ្វើអ្វីខ្លួនបាន ។
សូមផ្តាំ ទណ្ឌិត សម រង្ស៉ី ថា ចូរអ្នកកុំភ្លេចថា អ្នកមានសញ្ជាតិខ្មែរ ដូច្នេះអ្នកនឹងត្រូវច្បាប់របស់ខ្មែរអនុវត្តន៍ បើទោះបីជាអ្នកកាន់លិខិតឆ្លងដែនបរទេសក៏ដោយ ច្បាប់របស់កម្ពុជានឹងអនុវត្តន៍ដាច់ខាតមិនឱ្យអ្នករួចខ្លួននោះទេ ប្រសិនបើអ្នកឈានជើងចូលទឹកដីខ្មែរ។
យ៉ាងណាក៏ដោយសម្រាប់ទណ្ឌិតម្នាក់នេះ គ្មានប្រជាពលរដ្ឋណាខ្វល់ខ្វាយទៀតឡើយ។ ប្រជាពលរដ្ឋកំពុងបានសុខសាន្ត ប្រកបមុខរបរប្រចាំថ្ងៃ កូនក្មួយទៅរៀនជាប្រចាំ សន្តិភាពពេញទី ការអភិវឌ្ឍក៏រីកចម្រើន បក្សនយោបាយក៏មានច្រើន ស្របតាមរដ្ឋធម្មនុញ្ញ ដូច្នេះសម្រាប់ទណ្ឌិត រង្ស៉ី ខ្ញុំបានឮការនិយាយគ្នាពីសំណាក់ប្រជាពលរដ្ឋជាច្រើននៅតាមហាងកាហ្វេថា មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៉ី នេះ គឺមហាគ្រោះថ្នាក់បំផុតប្រៀបបាននឹងមនោគមន៍វិទ្យារបស់មេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែលបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ប្រសិនបើទណ្ឌិត រង្ស៉ី ត្រូវបានសមត្ថកិច្ចខ្មែរយើងចាប់វ៉ៃខ្នោះ បញ្ចូលគុក នៅថ្ងៃទី០៩ វិច្ជិកា ២០១៩ គឺពួកគេសប្បាយចិត្តបំផុត៕
ដោយ៖ ជា ច័ន្ទបរិបូណ៌