ខ្មែរប៉ុស្ដិ៍ Close

អ្នក​ជំនាញ​អារ្យ​ធម៌​ខ្មែរ៖​ លោក សម រង្ស៊ី​ ​​យក​សិទ្ធិ​សេរីភាព ​​​ប្រជា​ពលរដ្ឋមក​ជាន់​ឈ្លី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 58
អ្នក​ជំនាញ​អារ្យ​ធម៌​ខ្មែរ៖​ លោក សម រង្ស៊ី​ ​​យក​សិទ្ធិ​សេរីភាព ​​​ប្រជា​ពលរដ្ឋមក​ជាន់​ឈ្លី អ្នក​ជំនាញ​អារ្យ​ធម៌​ខ្មែរ៖​ លោក សម រង្ស៊ី​ ​​យក​សិទ្ធិ​សេរីភាព ​​​ប្រជា​ពលរដ្ឋមក​ជាន់​ឈ្លី

អ្នក​ជំនាញ​អារ្យ​ធម៌​ខ្មែរ លោក រត្ន័ សណ្ដាប់ បាន​ថ្លែង​ប្រាប់​​​អង្គភាព​ Fresh News ថា​ចំពោះ​ការស្រែក​អំពាវ​នាវ​​លោក សម រង្ស៊ី ​​​ម្ដង​ហើយ​ម្ដង​ទៀត​ថា​​សុំ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​​​​​ទៅ​បោះ​ឆ្នោតនៅ​ថ្ងៃ​ទី​២៩ ខែ​​កក្ដដា​ ខាង​មុខ​នេះ​ ​​​​​​​​ដោយ​អះអាង​ក្នុង​ចេតនា ​​​បម្រើផលប្រយោជន៍នយោ​​បាយ​​ថា​​​ «​​​បើ​​អ្នក​​ទៅ​បោះ​ឆ្នោត​​​​ស្មើ​និង​​គាំទ្រគណ​បក្ស​ប្រ​ជាជនកម្ពុជា ប៉ុន្ដែបើ​​អ្នក​មិន​​ទៅ​បោះ​ឆ្នោត​​​​ស្មើ​និ​ង​គាំទ្រ​អតី​ត​គណបក្ស​​សង្រ្គោះ​ជាតិ​» ​វិញ​​​ដែរ​នោះ​ គឺពិត​ជា​​​​បាន​យក​សិទ្ធិ​សេរីភាព​​​ប្រជា​ពលរដ្ឋ​មក​ជាន់​ឈ្លី​យ៉ាង​​ធ្ងន់​ធ្ងរ​បំផុត ​​ដែល​ជា​ការ​ផ្ទុយ​​​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​នៃកម្ពុជា​​​។​​

​ស្ថិតក្នុង​បរិបទ​​នេះបាន​សេចក្ដីថា​ បើ​និយាយ​​​​អំ​​ពី​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​​ក្នុង​​ការ​​ទៅ​បោះ​ឆ្នោត​ ​​ឬ​មិន​​​ទៅ​បោះឆ្នោត​​​​​​ នូវរៀងរាល់​ការ​បោះ​ឆ្នោតរដ្ឋសភា​​អាណត្ដិ​នីមួយៗ​​​​​​កន្លង​នេះ ​​​​យើងឃើញ​ថា​ប្រជាពលរដ្ឋ​​បាន​អនុវត្ដ​​សិទ្ធិ​នេះ​បាន​​​​​យ៉ាង​ប្រពៃ​​បំផុត​​​។

លោក រត្ន័ សណ្ដាប់ បន្ដថាហេតុនេះ​​​​​​ ចំពោះ​ចេតនា​​កេងចំណេញ​​​​នយោបាយរបស់​​​​លោក​ ​លោក សម រង្ស៊ី​ ​ដែល​ខិត​ខំ​ដើរស្រែក​​​​​​​ពីក្រៅ​ប្រទេស​មក​ថា​ ​«​​​បើ​​អ្នក​​ទៅ​បោះ​ឆ្នោត​​​​​ស្មើ​និង​​គាំទ្រគណ​​បក្ស​ប្រ​ជាជនកម្ពុជា​ ប៉ុន្ដែបើ​​អ្នក​មិន​​ទៅ​បោះ​ឆ្នោត​​​​ស្មើ​​​និ​ង​គាំទ្រ​​​អតី​ត​គណបក្ស​​សង្រ្គោះ​ជាតិ»​វិញ​​​ដែរ​នោះ​ គឺពិត​​​ជា​បាន​​​បំ​ពារ​បំពាន​​​ ​ដោយ​យក​សិទ្ធិ​សេរីភាព​​​ប្រជា​ពល​រដ្ឋ​​​​មក​ជាន់​ឈ្លី​យ៉ាង​អាក្រក់​បំផុត។​ ​ដោយ​ក្នុងនោះ​ ចំពោះការ​​ជាន់​ឈ្លី​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ​​នោះ​​​ ​គឺ​​​នៅ​ត្រង់ថា​៖

ទីមួយ៖​ ​​​​បើនិយាយ​អំពីសិទ្ធិប្រជាពលរដ្ឋទៅ​បោះឆ្នោត ឬមិន​ទៅ​​បោះ​ឆ្នោតរដ្ឋសភា​​​រៀងរាល់​អាណត្ដិ​នីមួយៗ​​​កន្លងមក​ បើគិត​​អំពី​ចំនួន​អ្នក​ពុំ​បាន​​​ទៅ​បោះ​ឆ្នោតគឺ​​មាន​ប្រមាណ​​ ជា​ង​១លាន​នាក់ បើ​គិត​ជា​ភាគ​រយ​ពី២០%ទៅ​៣០​%។​​​​ បើឈរលើតួលេខ​នេះ​ ​បើគិត​​អំ​ពីបញ្ហា​ចំនួន​អ្នក​ពុំ​បាន​​ទៅ​​បោះឆ្នោតទាំង​នេះ គឺ​អាច​​​​​គេ​ម្នាក់ៗ​​​​មាន​មូល​ហេតុ​​​រៀងៗ​​ខ្លួន​។ ដោយ​ក្នុង​នោះ​៖ អ្នក​ខ្លះជាប់ធ្វើ​ដំ​ណើរ​កំសាន្ដ​​​ក្រៅ​ប្រទេស អ្នក​ខ្លះជាប់​បំពេញ​បេសកកម្ម អ្នកខ្លះ​ឈឺ ឬ​អ្នក​ខ្លះ​ទៀត​​ជាប់​ធុរៈ​ផ្សេងៗ​ជា​ដើម​។

​​អីចឹង​!​ បើ​យោង​លើ​ហេតុផល​​បុគ្គល​ម្នាក់ៗ​ ​​ដូចបាន​រៀប​រាប់​ខាង​លើ​ ហើយ​​​ភ្ជាប់​​​នឹងការ​ប្រកាស​អះអាង​​​​បែប​និន្នាការ​នយោបាយ​​​​របស់លោក សម រង្ស៊ី​នោះ​​ ​​​ត្រង់​ចំណុចនេះ​គឺ​​ប្រាកដណាស់!​ ពិត​ជាត្រូវ​​​បង្ខំឲ្យអ្នក​ខាង​លើនេះ​ បូកទាំង​អ្នក​​​ជម្ញឺ​ផង​​​​​​នោះ​​ ជាការ​​ចាំបាច់បំផុត​​ត្រូវ​វិល​ត្រទ្បប់​វិល​មក​ស្រុក​វិញ​។​ ពី​ព្រោះ​ដើម្បី​ជៀសវាង​​កុំ​ឲ្យ​គេកត់​ចំណាំ​ឬ​​ចោទ​ថា​ម៉េចក៏មិន​ចូលរួម​បោះ​ឆ្នោត ហើយបែរ​ជា​ទៅ​គាំទ្រ​នូវ​ការ​អំពាវ​នាវរបស់​​លោក សម រង្ស៊ី ទៅវិញ​។ ​បើដូច​នេះ​ តើ​នេះ​​មិន​ហៅថាជាការជាន់​ឈ្លី​សិទ្ធិសេរីភាព​​​​ប្រជា​ពលរដ្ឋ​យ៉ាងច្បាស់ក្រទ្បែតទេ​ឬ​អ្វី?​​

ទីពីរ៖​ បើ​និយាយ​អំពី​​ការបោះ​ឆ្នោត​ទៀត​សោត​​ គឺ​ជា​ការ​បោះ​ឆ្នោត​សម្ងាត់​។ ដោយ​ហេតុនេះ​​បាន​ជា​នីតិ​វិធី​ក្នុងការ​បោះ​ឆ្នោត​​​ ​គេបាន​រៀបចំ​បន្ទប់យ៉ាង​សម្ងាត់​និង​យ៉ាង​​ប្រយ័ត្នប្រយែង​​​​ជាទី​បំផុត​​​ ​​​​ដោយ​មិនឲ្យនរណា​ ​ក្រុមណា ​ឬបក្សណា​​ដឹង​​ជា​ដាច់​ខាត​។​ ដោយ​​​​ក្នុង​​បំណង​​ដើម្បី​រក្សា​​​សុវត្ថិភាព ដែល​អាច​បង្ក​​​គ្រោះថ្នាក់ ឬបង្កជា​ជម្លោះ​ ដោយ​ប្រការ​​ណា​មួយ​ដល់​អ្នក​បោះ​ឆ្នោត​​​។​​​​​ ​បើ​ដូចនេះ​​​ចំពោះ​ការស្រែក​​អំពាវនា​វរបស់​លោក សម រង្ស៊ី​​ យ៉ាង​ដូច្នេះ​គឺ​ ​អ្វីៗ​​​​លែង​ជាការ​​សម្ងាត់​ហើយ។​​​​​ បើដូចនេះ​​ តើ​នេះ​មិនហៅថា​ជា​ការ​ជាន់​ឈ្លី​សិទ្ធិសេរីភាព​​​ប្រជា​ពលរដ្ឋ​យ៉ាងច្បាស់ក្រទ្បែតទេ​ឬអ្វី?​

ទីបី៖​​​​ បើនិយាយ​អំពីចំនួន​តួលេខនេះ​​​ទៀត​សោត​ក៏ដូច្នោះ​​ដែរ អ្វី​ដែល​​លោក​ សម រង្ស៊ី ខិតខំ​លើកយក​​​ចំនួនតួលេខ​ដដែលៗ ​ថា​​​បក្ស​ខ្លួនមាន​សម្លេង​​បោះឆ្នោត​​​ប្រមាណ​​​៣លាននាក់ ​​កាល​ពី​ឆ្នាំ​២០១៣​ កន្លងមក​នេះ។​​ ស្ថិតត្រង់​ចំណុចនេះ​​ បើ​សិន​​ជា​អ្នក​ប្រជា​ធិបតេយ្យពិត​ប្រាកដមែន​នោះ​​ គឺ​គេ​មិនត្រូវ​យក​សម្លេង​សន្លឹក​ឆ្នោត​ដែល​​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​​នា​​អាណត្ដិ​កន្លង​មកនោះ​ មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ដាច់មុខ​ផ្ទាល់​ខ្លួនរហូត​ ​​ហើយ​ស្រែក​ថា​ប្រជាពលរដ្ឋ​បាន​បាត់បង់សិទ្ធិបោះឆ្នោត​ប្រមាណ​៣លាននាក់​​នោះ​ទេ។ ​​ពី​ព្រោះ​ថា​រាជរដ្ឋាភិបាល​ដែល​កើត​ពីការ​បោះ​ឆ្នោតគឺ​តំណាងឲ្យជាតិខ្មែរទាំង​មូល តំណាង​ឲ្យប្រជាពលរដ្ឋខ្មែរប្រមាណ​១៥លាននាក់ដែលរស់លើផែនដី​ខ្មែរ​យើង​នេះ​ឯង​។

បើដូចនេះ ចំពោះ​​ប្រជាពលរដ្ឋ​រស់​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ បើនិយាយ​អំពីការ​បោះ​​ឆ្នោត​​ផ្ដល់​សេចក្ដី​ទុក​ចិត្ដ ឬមិនទុក​​​ចិត្ដ​ទៅលើ​គណ​បក្ស​​ណាមួយ​បន្ដទៀត​​ ឬយ៉ាងណាយ៉ាងណី​នោះ​
អាស្រ័យលើបរិបទ​ជាក់​ស្ដែង​​​គោល​​នយោបាយ​គណបក្ស​នីមួយៗ ​​​​​ដោយ​ឈរលើ​​​ស្នាដៃ​បម្រើជាតិ មាតុភូមិ​យ៉ាង​ពិត​ប្រាកដ​​​​​។​ អីចឹងហើយ! ទើប​ក្នុង​សង្គម​ប្រជាធិបតេយ្យ​​​ជា​ការ​ចាំបាច់ណាស់!​ គឺ​​​ទាម​ទារឲ្យ​គណបក្ស​នីមួយៗ ត្រូវ​ខិត​ខំ​បម្រើ​ជាតិ មាតុភូមិ ប្រជាពលរដ្ឋ​ប្រកបសុចរិតនិង​​​ភាព​ស្មោះ​ត្រង់ជា​ទី​​បំផុត។

​ជាក់​ស្ដែង​​រៀងរាល់ការ​បោះ​ឆ្នោតរដ្ឋសភា​​អាណត្ដិនីមួយៗ​​កន្លង​មក ​​​​​យើង​ឃើញ​ថា​ប្រជា​​​ពលរដ្ឋ​បានប្រើសិទ្ធិសេរីខ្លួន​​​ ក្នុងការ​ផ្ដល់​ការ​គាំទ្រ​​ទៅ​ដល់​គណបក្ស​​នីមួយៗ​ មាន​ សម្លេងចុះ​​ទ្បើង ឬក៏​​​​ទ្បើង​ចុះ​​ រហូតមាន​​គណបក្ស​ខ្លះ​ បាន​បាត់បង់​នូវ​ការ​គាំទ្រទាំង​ស្រុងទៀតផង​។​នេះគឺ​​ជាការ​អនុវត្ដ​សិទ្ធិ​ដ៏​ប្រពៃ​​របស់​ប្រជា​​ពលរដ្ឋ​​ខ្មែរយើង​ ​ដែល​​មិន​ខុស​ពីការ​​អនុវត្ដសិទ្ធិ​​​របស់​ប្រជា​ពលរដ្ឋ​នៅតាម​​​​​បណ្ដា​​ប្រទេស​ប្រកាន់លទ្ធិ​​​ប្រជា​ធិបតេយ្យនានា​ លើពិភព​លោក​​​​​នោះ​ទ្បើយ​។​​ បើ​ដូចនេះ​​ តើនេះ​មិន​ហៅ​ថា​​ជាការ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋយ៉ាងច្បាស់ក្រទ្បែត​​ទេ​ឬអ្វី​?​​​

​​ជាចុងក្រោយ​លោក រត្ន័ សណ្ដាប់ បញ្ជាក់​ថា​បើ​ហេតុនេះ​​​​​ចំពោះអ្វី​ដែល​​​​លោក សម រង្ស៊ី​ ខិតខំដើរ​ស្រែក​​ពី​ក្រៅ​ប្រទេស​​​​​​កុំឲ្យ​ប្រជា​ពលរដ្ឋ​​ទៅ​បោះ​ឆ្នោត​នោះ​ គឺពុំ​មែន​ជា​ទ្រឹស្ដីសម្រាប់​ប្រទេស​​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ​ ​។​ បើនិយាយ​ឲ្យខ្លី​គឺ​ជា​ភាសា​ញុះញង់បំ​បែក​បំបាក់​ជាតិ​ នាំឲ្យ​​ខ្មែរ​បែក​បាក់​គ្នា​ ខ្មែរ​ឈ្លោះ​គ្នា ​ដែល​ពុំ​​​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​​​ទ្បើយ។ បើ​ដូច្នេះ លោក សម រង្ស៊ី ​​ពុំគួរ​លេង​ល្បែង​នយោបាយ​ធ្វើឲ្យ​​​​​ខ្មែរ​​បែកបាក់គ្នា​បន្ដ​ទៀត​​នោះទេ៕

អត្ថបទទាក់ទង